ខេត្តកណ្តាល នឹងមានក្រុង៣មុនគេនៅស្រុកខ្មែរ ខណៈបច្ចុប្បន្នត្រៀមរើសក្រុមប្រឹក្សាចូលកាន់តំណែង
Bunthoeun KoemAPRIL 3 202320.4 K views

ខេត្តកណ្ដាល គឺជាខេត្តដែលមានដែនគ្រប់គ្រងព័ទ្ធជុំវិញរាជធានីភ្នំពេញ ហើយមានក្រុងតាខ្មៅ ជាទីរួមខេត្ត អមដោយស្រុកចំនួន១០។ ប៉ុន្តែ នៅចុងឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុងថ្មីចំនួន២ថែមទៀត គឺក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ខណៈថ្មីៗនេះអភិបាលខេត្កកណ្ដាលត្រៀមជ្រើសរើសក្រុមប្រឹក្សាក្រុងថ្មីឱ្យចូលកាន់តំណែងខាងមុខនេះ។

ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន ស្ដីពី "ភាព​ជោគជ័យ​ក្នុង​រយៈពេល៥​ឆ្នាំ​កន្លង​មក​" របស់​រដ្ឋបាល​ខេត្ត​កណ្ដាល កាលពីថ្ងៃទីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ រដ្ឋបាលខេត្តកណ្ដាលមានប្រសាសន៍ថា ជាភាពអស្ចារ្យណាស់ដែលខេត្តកណ្ដាលមានរហូតទៅដល់៣ ក្រុង ដែលមាន១០ស្រុក ១២៧ឃុំសង្កាត់ កន្លងមកនេះ ហើយនិង១០១០ភូមិ អ៊ីចឹងឃុំសង្កាត់ភូមិគឺនៅដែល ប៉ុន្តែយើងពង្រីកក្រុង

Photo 2023 04 03 16 00 36

ឯកឧត្តមក៏បានបន្តថា ក្រុងសំពៅពួន បានកាត់ចេញពីស្រុកកោះធំចំនួន៥ ឃុំ ដែលមានរដ្ឋបាលក្រុងសំពៅពូន ដែលយើងនឹងធ្វើការបោះឆ្នោតក្រុមប្រឹក្សាក្រុង នៅខែ៤ខាងមុខនេះ។ ចំពោះក្រុងអរិយក្សត្រវិញ គឺនៅជាប់ជាមួយនិងក្រុងភ្នំពេញ ចឹងយើងយកពីស្រុកខ្សាច់កណ្ដាល ចំនួន៦ឃុំ ហើយយើងយកស្រុកល្វាឯមចំនួន៥ឃុំ

គួរបញ្ជាក់ផងដែរថា ក្រុងអរិយក្សត្រ ជាក្រុងថ្មីនៃខេត្តកណ្ដាលដែលមាន១១សង្កាត់ គឺសង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ សង្កាត់ទាំង១១ នៃក្រុងអរិយក្សត្រនេះ គឺកាត់ឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ ពីស្រុកល្វាឯម។

រីឯក្រុងសំពៅពូន ជាក្រុងទីបីនៃរដ្ឋបាលខេត្តកណ្ដាល ដែលនៅជាប់ព្រំដែនប្រទេសវៀតណាម មាន ៥សង្កាត់ គឺសង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្តី  សង្កាត់ជ្រោយតាកែវ និងសង្កាត់សំពៅពូន។ សង្កាត់ថ្មីទាំង៥ បានកាត់យក ពីឃុំចំនួន ៥នៃស្រុកកោះធំ៕

Photo 2023 04 03 16 45 24

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia