សម្រាប់ប្រិយមិត្តដែលកំពុងស្វែងរករថយន្តខ្លាញ់គោ ដែលមានតម្លៃធូរថ្លៃ អាចជិះបានមនុស្ស ៤ទៅ៥នាក់ និងសន្សំសំចៃខ្ពស់ត្រូវប៉ាន់តែម្តង ខណៈនេះជារថយន្តបកពីកេស៣ម៉ូដែល រូបរាងស្អាត ទំនើប ខណៈតម្លៃ ១ម៉ឺនដុល្លារជាង២ម៉ឺនដុល្លារស្តែង នៅខ្មែរ។ ដោយក្នុងនោះរួមមានដូចជា៖
១. រថយន្ត Geely GX3 pro
យោងតាមផេកផ្លូវការ Geely Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថាក្រុមហ៊ុនកំពុងដាក់លក់ Geely GX3 pro ថ្មីស្រឡាង ជាមួយតម្លៃដ៏ពិសេសត្រឹម ២១,៩០០ដុល្លារ តែប៉ុណ្ណោះ។ ស្របគ្នានេះដែរ បើនិយាយអំពីថាមពល GX3 Pro វិញគឺមានជាម៉ាស៊ីនសាំង ១.៥ លីត្រ inline-4 ដែលផលិតកម្លាំង 102hp និង 142Nm នៃកម្លាំងបង្វិល។ ចំពោះប្រវែងរបស់ Geely GX3 Pro វិញមានប្រវែង ៤,00៤mm ទទឹង ១,៧៦0mm និងកម្ពស់ ១,៥៧៥mm។
២. រថយន្ត BYD Seagull
BYD Seagull បកចេញពីកេស ស្អាត ខ្ជូត នៅស្រុកខ្មែរតម្លៃត្រឹមតែ ១៩,៨០០ដុល្លារតែប៉ុណ្ណោះ ដោយសាកម្តងរត់បាន ៣០៥គីឡូម៉ែត្រ ។ រថយន្តមួយម៉ូដែលនេះមាន ថាមពលម៉ូទ័រ ៧៥ សេះ កម្លាំងរមួល ១៣៥ Nm ជាន់ពី 0 ទៅ ៥០ ត្រឹមតែ ៤.៩ វិនាទី និងសាកថ្មលឿនពី ៣០% ទៅ ៨០% ក្នុងរយៈពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ។
៣. រថយន្ត Letin Mengo
រថយន្ត LETIN MENGO មានតម្លៃត្រឹមតែ ១៨២០០ដុល្លារ ជាឡានអគ្គិសនីដាបបល (Double) មានការសន្សំសំចៃខ្ពស់ និងជារថយន្តថាមពលម៉ូទ័រអគ្គិសនីតូចល្មម អាចបើកបរក្នុងល្បឿនបំផុតតែ ១០០Km/h និងមានអាគុយទំហំតែ ១៧.២៥Kwh អាចសាកភ្លើងមួយពេញរត់បាន ២០០Km រីឯការសាកថ្មត្រូវការពេលតែ ៦ ទៅ ៨ម៉ោង ប៉ុណ្ណោះ។