ស៊ីតិចណាស់! នេះជារថយន្តខ្លាញ់គោ៣ម៉ូដែល រាងស្អាត តម្លៃល្អ សំខាន់ជិះ១០០Km ចាយស្មើកាហ្វេប្រេន២កែវ
នារី AUTOJULY 28 20241.4 K views

សម្រាប់ប្រិយមិត្តដែលមានបំណងចង់ទិញរថយន្តណាដែលអាចជួយកាត់បន្ថយការចំណាយ ស៊ីប្រេងតិច រូបរាងស្អាត ត្រូវប៉ាន់តែម្តង ខណៈថ្ងៃនេះ Business Cambodia សូមនែណាំរថយន្ត៣ម៉ូដែល រាងស្អាត តម្លៃល្អ សំខាន់ជិះ១០០Km ចាយស្មើកាហ្វេប្រេន២កែវប៉ុណ្ណោះ។​ ដោយរថយន្ត ៣ម៉ូដែលនោះរួមមានដូចជា៖

១.រថយន្ត 𝗜𝗦𝗨𝗭𝗨 𝗗-𝗠𝗮𝘅 𝗩-𝐂𝐫𝐨𝐬𝐬

យោងតាមផេកផ្លូវការ​របស់ Isuzu Cambodia កាលពីកន្លងទៅនេះបានឱ្យដឹងថា រថយន្ត 𝗜𝗦𝗨𝗭𝗨 𝗗-𝗠𝗮𝘅 𝗩-𝐂𝐫𝐨𝐬𝐬 ​ មានកម្លាំងរថយន្តខ្លាំង ជាមួយម៉ាស៊ីន Isuzu D-Max 3.0 Ddi Blue Power មានកម្លាំង ១៩០សេះ កម្លាំងរមួល ៤៥០ ញូតុនម៉ែត្រ ទោះធ្វើដំណើរយូរយ៉ាង ក៏កម្លាំងរថយន្តនៅតែខ្លាំងដដែល ដោយជិះ១០០គីឡូ ស៊ីប្រេងអស់ត្រឹមតែ៥.៥លីត្រ ទៅ ៦លីត្រប៉ុណ្ណោះ។ ចំពោះតម្លៃវិញ 𝗗-𝗠𝗮𝘅 𝗩-𝐂𝐫𝐨𝐬𝐬 ត្រឹមតែ ៤៨,៥០០ដុល្លារប៉ុណ្ណោះ  ខណៈតម្លៃដើម៥៤,៥០០ដុល្លារ។

1

11

២. រថយន្ត 𝐍𝐞𝐰 𝐓𝐨𝐲𝐨𝐭𝐚 𝐂𝐨𝐫𝐨𝐥𝐥𝐚 𝐂𝐫𝐨𝐬𝐬 ស៊េរី 𝟐𝟎𝟐𝟒

យោងតាមការចុះផ្សាយលើគេហទំព័រ 𝐓𝐨𝐲𝐨𝐭𝐚 ប្រចាំស្រុកខ្មែរ កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ខ្លួនបាននាំមកនៅរថយន្ត 𝐍𝐞𝐰 𝐓𝐨𝐲𝐨𝐭𝐚 𝐂𝐨𝐫𝐨𝐥𝐥𝐚 𝐂𝐫𝐨𝐬𝐬 សេ៊រី 𝟐𝟎𝟐𝟒 មកជាមួយរូបរាងថ្មី ស្អាត កាន់តែទាន់សម័យ ព្រមនឹងការរចនាដោយគ្រោងឆ្អឹង 𝐓𝐍𝐆𝐀 ដែលទន់រលាស់ងាយស្រួលធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ។​​

លើសពីនេះ 𝐓𝐨𝐲𝐨𝐭𝐚 𝐂𝐨𝐫𝐨𝐥𝐥𝐚 𝐂𝐫𝐨𝐬𝐬 𝟐𝟎𝟐𝟒 ចំពោះប្រភេទសាំងមានតម្លៃ ៤៧,៩០០ដុល្លារ ហើយចំពោះប្រភេទហាយប៊្រីដវិញមានតម្លៃ ៤៩,៩០០ដុល្លារ សំខាន់រត់១០០គីឡូ ចាយត្រឹមតែ ៣.៩ លីត្រតែប៉ុណ្ណោះ។

2

22

៣. Geely Coolray សើរីឆ្នាំ២០២៤

យោងតាមផេកផ្លូវការ Geely Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថាក្រុមហ៊ុនកំពុងដាក់លក់ ALL NEW COOLRAY ថ្មីស្រឡាង ជា​មួយតម្លៃដ៏ពិសេសត្រឹម ២៧,៥០០ដុល្លារ តែប៉ុណ្ណោះ ខណៈធ្វើដំណើរ១០០គីឡូម៉ែត្រ ស៊ីសាំងត្រឹម ៥.៨លីត្រតែប៉ុណ្ណោះ។

33

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia