ស្ពានចំនួន ៣ ប្រវែងសរុបជិត ៣ ពាន់ម៉ែត្រស្ថិតក្នុងប្លង់សាងសង់ឆ្លងកាត់ទន្លេមេគង្គតភ្ជាប់កោះដាច់ និងកោះតាង
Bunthoeun KoemMARCH 13 20233.7 K views

ស្ពានធំៗចំនួន ៣ ត្រូវបានស្ថិតនៅក្នុងប្លង់នៃគម្រោងក្រវាត់ក្រុងទី៣ ប៉ែកខាងកើត ខណៈស្ពានទាំងនេះត្រូវសាងសង់ឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទៅកោះដាច់ និងកោះតាង។ នេះយោងតាមការលើកឡើងពីក្រុមហ៊ុនសៀងហៃ (Shanghai Construction Group Co,.Ltd.) ដែលជាអ្នកទទួលសិក្សាគម្រោងក្រវាត់ក្រុងទី៣ ប៉ែកខាងកើតនេះ។

នៅក្នុងបទបង្ហាញទៅកាន់ក្រសួងសាធារណការ​ និងដឹកជញ្ជូន កាលពីពេលថ្មីៗកន្លងទៅក្រុមហ៊ុនសៀងហៃបានបញ្ជក់ថា ស្ពានទាំង ៣ ដែលត្រូវសាងសង់នៅក្នុងគម្រោងក្រវាត់ក្រុងនេះរួមមាន៖ ស្ពានទី១ (តភ្ជាប់ពីផ្លូវជាតិលេខ៦Aទៅកោះដាច់)​ មានប្រវែង ១៣១១ ម៉ែត្រ, ស្ពានទី២ (តភ្ជាប់ពីកោះដាច់ទៅកោះតាង) មានប្រវែង ៥៧៩ ម៉ែត្រ, និងស្ពានទី៣ (តភ្ជាប់ពីកោះតាងទៅផ្លូវលេខ ៧០B) មានប្រវែង ១០៤៤ ម៉ែត្រ។

335154891 1437687307056470 3052945516371888368 N

តាមការបញ្ជាក់ពីក្រុមហ៊ុនសំណង់សៀងហៃ គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតនេះ មានប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ សាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ចាប់ផ្ដើមចេញពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ ឆ្លងកាត់កោះចំនួន២ គឺកោះដាច់ និងកោះតាង ខណៈគម្រោងនេះគ្រោងចំណាយថវិកាប្រមាណ ២៤០លានដុល្លារអាមេរិក។

សូមជម្រាបថា នៅពេលគម្រោងក្រវាត់ក្រុងប៉ែកខាងកើតនេះលេចចេញជារូបរាង នោះនឹងធ្វើឲ្យក្រវាត់ក្រុងទី៣ ពេញរូបរៀងដែលព័ទ្ធជុំវិញរាជធានីភ្នំពេញ។ ស្របពេលបច្ចុប្បន្នគម្រោងដំណាក់កាលទី១ ត្រូវបានសាងសង់សម្រេចរួចរាល់ជាង ៩០ ភាគហើយៗគ្រោងបញ្ចប់នៅខែឧសភា ខាងមុខនេះ៕

អត្ថបទ៖ កឹម ប៊ុនធឿន

335158949 3537995346481522 9019799422159695700 N

៣៦ 1

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia