ក្នុងសម័យឌីជីថលបច្ចុប្បន្ន បណ្ដាញសង្គមបានក្លាយជាកម្លាំងដ៏ខ្លាំងមួយក្នុងការបន្តព័ត៌មាន និងចែករំលែកគំនិតទៅពិភពលោក។ ទោះបីជា Facebook នៅតែជាវេទិកាធំមួយក៏ដោយ ប៉ុន្តែមានបណ្ដាញសង្គមធំៗផ្សេងទៀតផងដែរ ដែលមានឥទ្ធិពលខ្លាំងមិនចាញ់គ្នា ជាក់ស្ដែងដូចជាបណ្ដាញសង្គមទាំង៣ខាងក្រោមនេះ៖
ទី១/. X (អតីត Twitter)៖ ជាវេទិការបង្ហោះមតិខ្លីៗ ឬព័ត៌មានទាន់ហេតុការណ៍ ដែលត្រូវបានចែកចាយយ៉ាងលឿន សម្បូរអ្នកប្រើខ្លាំងនៅប៉ែកអឺរ៉ុប។ ថ្នាក់ដឹកនាំកំពូលៗ អ្នកនយោបាយ អ្នកសារព័ត៌មាន អ្នកសិល្បៈ ជនមានឥទ្ធិពល និង Influencers ជាច្រើន ប្រើវាដើម្បីផ្ដល់ព័ត៌មានឆាប់រហ័ស និងបង្កើនសម្លេងរបស់ខ្លួនទៅកាន់ទីសាកលលោក។
ទី២/. TikTok៖ ជាវេទិកាវីដេអូខ្លីដែលពេញនិយមខ្លាំង។ បច្ចុប្បន្ន TikTok គឺជាកន្លែងមួយដែលងាយរុញព័ត៌មានទៅកាន់ពិភពលោកលឿនខ្លាំង ប្រសិនបើអ្នកប្រើប្រាស់ចេះពីរបៀបផលិតវីដេអូ និងប្រើប្រាស់ Hashtag (#) បានត្រឹមត្រូវ ឬប្រធានបទដែលគេកំពុងចាប់អារម្មណ៍។
ទី៣/. Instagram៖ វេទិកានេះមិនមែនសម្រាប់តែបង្ហោះរូបភាពស្អាតៗប៉ុណ្ណោះទេ ប៉ុន្តែវាជា Platform មួយដែលមានអ្នកប្រើប្រាស់ទូទាំងពិភពលោក។ គេអាចប្រើ Hashtag និង Reels ដើម្បីឱ្យមាតិកា ឬព័ត៌មានដែលគេបង្ហោះ បានឃើញដល់សាធារណៈជន ជាតិនិងអន្តរជាតិ កាន់តែច្រើន។
គួរជាម្រាបផងដែរថា ប្រសិនបើចង់ឱ្យមាតិកា ឬព័ត៌មាន ដែលបង្ហោះចេញទៅ បានដឹងនិងចែករំលែកដោយមនុស្សជុំវិញពិភពលោក គេអាចប្រើប្រាស់ភាសាអង់គ្លេស មិនថាការសរសេរ ឬការនិយាយឡើយ ដើម្បីឱ្យទស្សនិកជន ងាយស្ដាប់យល់ពីអ្វីដែលគេចង់ចែករំលែក៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម
https://t.me/BusinessCambodiaBook


