ក្តៅៗ! លោក ដូណាល់ ត្រាំ បានបង្ហោះសារបែបនេះ ក្រោយតម្លើងពន្ធ១០០ភា.គរយ ទៅលើទំនិញរបស់ប្រទេសចិន
ធី ស្រីល័ក្ខOCTOBER 13 20251.1 K views

ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះតទៅ លោកប្រធានាធិបតី ដូណាល់ត្រាំ នឹងដាក់ពន្ធបន្ថែមចំនួន ១០០% ទៅលើទំនិញដែលនាំចូលមកពីប្រទេសចិន ហើយការដំឡើងពន្ធនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹង វិធានការថ្មីរបស់ប្រទេសចិនលើការរឹតបន្តឹងការនាំចេញធនធានរ៉ែកម្ររបស់ខ្លួន ដែលជាសមាសធាតុដ៏សំខាន់បំផុតមួយសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន BBC

 

ជាមួយគ្នានោះដែរ ក្រោយពីតម្លើងពន្ធ១០០ភាគរយទៅលើប្រទេសចិន លោក Donald Trump បានបង្ហោះនៅលើបណ្ដាញសង្គម Truth Social របស់លោកថា “កុំបារម្ភអំពីប្រទេសចិន វានឹងមិនអីទេ! ប្រធានាធិបតី Xi Jinping ជាទីគោរពដ៏ខ្ពង់ខ្ពស់ អាមេរិកចង់ជួយចិន មិនចង់ឱ្យចិនប៉ះពាល់ទេ។ លោកមិនចង់ឱ្យប្រទេសខ្លួនធ្លាក់ក្នុងស្ថានភាពថចុះ ហើយខ្ញុំក៏ដូចគ្នា”។

9

ដោយឡែក សម្រាប់ពន្ធថ្មីនេះអាមេរិកមើលឃើញថា អាចប៉ះពាល់ដល់សន្តិសុខសេដ្ឋកិច្ចជាតិ ទើបសម្រេចចិត្តដំឡើងពន្ធខ្ពស់ ដែលជាវិធីសាស្ត្រមួយក្នុងការបង្កើតសម្ពាធឲ្យចិនបន្ថយសកម្មភាពពាណិជ្ជកម្មដែលសហរដ្ឋអាមេរិកមិនពេញចិត្ត។

10

គូសបញ្ជាក់ថា ផលិតផលចិនដែលនាំចូល ទៅកាន់សហរដ្ឋអាមេរិកនឹងកើនតម្លៃខ្ពស់ប៉ះពាល់ដល់អ្នកប្រើប្រាស់និងក្រុមហ៊ុនដែលពឹងផ្អែកលើ គ្រឿងចក្រ ឬគ្រឿងបន្លាស់ពីចិនទន្ទឹមនឹងនេះ ចិនក៏បានឆ្លើយតបថា នឹងអនុវត្តវិធានការឆ្លើយតបវិញដើម្បីការពារផលប្រយោជន៍របស់ខ្លួនផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia