ចង់រៀនអង់គ្លេសទេ? កន្លែង៣ នេះមានបង្រៀនអង់គ្លេសមិនយកលុយ១រៀល ប្រជុំសុទ្ធតែគ្រូល្បីៗ
ធី ស្រីល័ក្ខMAY 15 20232.9 K views

ភាសាអង់គ្លេស គឺជាភាសាដែលមានសារៈសំខាន់ខ្លាំងបំផុតសម្រាប់សិស្ស និស្សិត ព្រោះកាលណាដែលយើងចេះនិយាយចេះស្តាប់ ភាសាអង់គ្លេសបានច្បាស់នោះវានឹងផ្តល់ភាពងាយស្រួលដល់យើងក្នុងការបង្កើនទំនាក់ទំនងជាមួយអ្នកដទៃ ហើយក៏ផ្តល់ភាពងាយស្រួលក្នុងការយើងហោះហើរទៅក្រៅប្រទេសផងដែរ។ ជាមួយគ្នានោះដែរ ប្រសិនជាបងប្អូនទាំងអស់គ្នាចង់រៀនអង់គ្លេសឱ្យចេះស្ទាត់ អាចរៀននៅកន្លែងទាំង៣នេះបាន បង្រៀនមិនយកលុយមួយរៀល៖

១. មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skills Training Center

មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skills Training Center គឺជាកន្លែងមួយតែងតែបើកបង្រៀនវគ្គខ្លីលើភាសាអង់គ្លេស មិនតែប៉ុណ្ណោះកន្លែងមួយនេះតែងតែបើកបង្រៀនដោយមិនគិតថ្លៃ ហើយមានការបង្រៀនផ្ទាល់ដោយគ្រូជនជាតិបរទេសថែមទៀតផង មិនតែប៉ុណ្ណោះមជ្ឈមណ្ឌលនេះក្រៅពីបើកបង្រៀនអង់គ្លេស ជារឿយៗតែងតែមានវគ្គខ្លីដែលផ្តោតទៅលើការសន្ទនាជាមួយគ្រូជនជាតិបរទេសផងដែរ។ ដូច្នេះចំពោះបងប្អូនដែលចង់រៀននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skills Training Center អាចទៅសួរព័ត៌មានផ្ទាល់នៅក្នុងផ្សារស្ទឹងមានជ័យថ្មី ឬអាចតាមដានផេកផ្ទាល់របស់ Skills Training Center ផ្ទាល់ផងដែរ។

២. ក្រុមជំនុំជីវិតថ្មី New Life Fellowship, Cambodia

ក្រុមជំនុំជីវិតថ្មី មានបើកវគ្គសិក្សា ជាច្រើនដូចជា ភាសាអង់គ្លេស តន្រ្តី ការអប់រំផ្លូវចិត្ត និងមានវគ្គសិក្សាផ្នែកកុំព្យូទ័រ ព្រមទាំងកាត់ត និងថតរូបភាពផ្សេងៗផងដែរ។ សម្រាប់ទីតាំងស្ថិតនៅផ្សារទំនើបស្ទឹងមានជ័យថ្មី ហើយកន្លែងសិក្សានេះ មានអគារធំទូលាយមែនទែន ថែមទាំងមានគ្រូបង្គោលជាជនជាតិបរទេសថែមទៀតផង។ ដើម្បីទទួលបានព័ត៌មានបន្ថែមកាន់តែច្បាស់ អ្នកអាចទំនាក់ទំនងតាមរយៈPage ដែលមានឈ្មោះថា «ក្រុមជំនុំជីវិតថ្មី New Life Fellowship, Cambodia »។

៣. កន្លែងរៀនភាសាអង់គ្លេស Edniche School

កន្លែងរៀនភាសាអង់គ្លេស Edniche School គឺល្អបំផុតសម្រាប់អ្នកចង់រៀនភាសាអង់គ្លេសវគ្គដំបូងព្រោះឆានែលនេះមានបង្រៀនទាំងវេយ្យាករណ៍ និងការសន្ទនាផ្សេងៗហើយឆានែលនេះដែរ គឺបានចាប់កំណើតនៅឆ្នាំ២០១០ក្រោមទស្សនៈវិស័យច្បាស់លាស់មួយចង់ឃើញប្រជាពលរដ្ឋខ្មែរមានជីវភាពរស់នៅប្រសើរនិងសង្គមខ្មែររីចម្រើន។

យ៉ាងណាមិញ ចំពោះបងប្អូនដែលចង់ចេះភាសាអង់គ្លេសបន្ថែម ជាពិសេសនោះសិស្សនិស្សិតដែលចង់ពង្រឹងជំនាញភាសាអង់គ្លេស តែពុំមានលទ្ធភាពក្នុងការរៀន សូមកុំទាន់ចុះចាញ់ក៏ដូចជាអស់សង្ឃឹម ដោយបងប្អូនទាំងអស់គ្នាអាចតាមដានផេកខាងលើទាំង៣ នេះបានដើម្បីចុះឈ្មោះរៀនភ្លាមៗតែម្តង៕

អត្ថបទ៖ ធី ស្រីល័ក្ខ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia