គម្រោងផ្លូវល្បឿនលឿនទី៣ នឹងបញ្ចប់ការសិក្សានៅពាក់កណ្ដាលឆ្នាំ២០២៤ មុនឈានដល់ការបើកការដ្ឋានសាងសង់
Bunthoeun KoemFEBRUARY 27 2024433 views

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់ការសិក្សានៅពាក្យកណ្ដាលឆ្នាំ២០២៤ នេះហើយ មុននឹងបន្ដទៅដល់ការបើកការដ្ឋានសាងសង់នាពេលខាងមុខ។ នេះបើតាមការដកស្រង់ពីក្រសួងសាធារណការនិងដឹកជញ្ជូន នៅមុននេះបន្ដិច។

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ប្រធាននាយកដ្ឋាន មន្ទីរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនស្ពាន និងថ្នល់ចិន (CRBC)។

429931227 718119320499065 1006557978799590987 N

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលមតិយោបល់ ក៏ដូចជាធាតុចូល និងអនុសាសន៍បន្ថែមដល់ក្រុមហ៊ុន ដើម្បីពិនិត្យ និងកែសម្រួលឡើងវិញ ជាពិសេស ក្នុងដំណាក់កាលទី១ នៃគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប បន្ទាប់ពីក្រសួងបានទទួលរបាយការណ៍ស្តីពីការសិក្សាលទ្ធភាពបច្ចេកទេស ដើម្បីធានាឱ្យការអនុវត្តគម្រោងទទួលបានភាពល្អប្រសើរ។

តាមការបញ្ជាក់ពីក្រសួងសាធារណការ ក្រុមហ៊ុនCRBCគ្រោងនឹងបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធលទ្ធភាពប្លង់វិស្វកម្មសំណង់នៅខែកុម្ភៈ ២០២៤ និងបន្ទាប់មកត្រៀមបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង(FS ) ហើយនឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេចនាដើមខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ហើយសម្រាប់ដំណាក់ទី២៖ សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់ការងារសិក្សានៅខែមីនា ២០២៤ បន្ទាប់ពីបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធិលទ្ធភាពបច្ចេកទេសប្លង់វិស្វកម្ម និងដាក់ជូនមកក្រសួងពិនិត្យ កែសម្រួលឈានទៅបញ្ចប់នៅខែឧសភា ២០២៤ខាងមុខ។

សូមជម្រាបថា គម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ នេះមានប្រវែង ៤២០ គីឡូម៉ែត្រ និងឆ្លងកាត់រាជធានី-ខេត្ដចំនួន ៦ រួមមាន៖រាជធានីភ្នំពេញប្រវែង ៣ គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨ គីឡូមែត្រ ខេត្តកំពង់ចាម៤៣ គីឡូម៉ែត្រ ខេត្តកំពង់ធំ១៣១គីឡូម៉ែត្រ ខេត្តសៀមរាប ១៣០ គីឡូម៉ែត្រ និងខេត្តបន្ទាយមានជ័យ ៩៥ គីឡូម៉ែត្រ។ ហើយគម្រោងនេះត្រូវចែកចេញជា ២ ដំណាក់កាល ដោយដំណាក់កាលទិ១ ភ្នំពេញ-សៀមរាប នឹងបើកការដ្ឋានសាងសង់មុន។ បន្ទាប់មកទៀតបានដំណាក់កាលទី២ សៀមរាប-ប៉ោយប៉ែត នឹងបើកការដ្ឋានសាងសង់តាមក្រោយ៕

421687424 7438583679499029 1858349032997273778 N

421711478 7438583632832367 2801964744588018038 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia