គម្រោងផ្លូវល្បឿនលឿនទី៣ “ភ្នំពេញ-សៀមរាប-ប៉ោយ” នឹងត្រូវសាងសង់តភ្ជាប់តំបន់២នេះមុនគេ
Bunthoeun KoemJUNE 12 2023606 views

គម្រោងផ្លូវល្បឿនលឿនទី៣ ដែលតភ្ជាប់ពីភ្នំពេញទៅសៀមរាប និងពីសៀមរាបទីក្រុងប៉ោយប៉ែត ត្រូវបានចុះហត្ថលេខាលើក្របខ័ណ្ឌសាងសង់រវាងក្រុមហ៊ុនសាងសង់ សាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ជាមួយរាជរដ្ឋាភិបាលរួចរាល់ហើយកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។

352402060 1407032713412540 6088846712080089454 N (1)

តាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងផ្លូវល្បឿនលឿនទី៣ នេះចែកចេញជា ២ ដំណាក់កាល ដោយដំណាក់កាលទី១ តភ្ជាប់ពីភ្នំពេញទៅសៀមរាប និងដំណាក់ទី២ តភ្ជាប់ពីសៀមរាបទៅក្រុងប៉ោយប៉ែត។ ក្នុងនោះដែរឯកឧត្ដមបញ្ជាក់ថា គម្រោងផ្លូវនេះនឹងត្រូវសាងសង់ដំណាលទី១ ដែលតភ្ជាប់ពីភ្នំពេញទៅសៀមរាបសិន ទើបបន្ដសាងសង់ដំណាក់កាលទី២ ដែលតភ្ជាប់ពីសៀមរាបទៅប៉ោយប៉ែតបន្ដទៀត។ “ធ្វើជំហ៊ានទី២ សិនទើបចូលជំហ៊ានទី២” នេះជាប្រសាសន៍របស់ឯកឧត្ដម។ 

Expressway

សូមជម្រាបថា តាមការសិក្សាបឋមគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត មានប្រវែងសរុបប្រមាណ ៤០០ គីឡូម៉ែត្រ ក្នុងនោះដំណាក់កាលទី១ ពីភ្នំពេញទៅសៀមរាប មានប្រវែង ២៥០ ម៉ែត្រ និងដំណាក់កាលទី២ ពីសៀមរាបទៅក្រុងប៉ោយប៉ែតមានប្រវែង ១៥០ គីឡូម៉ែត្រ។ ហើយគម្រោងនេះអាចនឹងចំណាយថវិកាប្រមាណ ៤ ពាន់លានដុល្លារផងដែរ។

តាមការគ្រោងទុក គម្រោងផ្លូវល្បឿនលឿនដ៏ថ្លៃនេះ នឹងអាចបើកការដ្ឋានសាងសង់យ៉ាងយូរត្រឹមឆ្នាំ២០២៤ ខាងមុខនេះ៕

អត្ថបទ៖ វិធាវី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia