មាសឡើងខ្ពស់ហើយ! នេះជារឿងធំៗ៤ដែលអ្នកត្រូវដឹង ពេលទិញមាសតម្លៃខ្ពស់ហើយ
Toeuy HongMARCH 2 20261 K views

 គិតត្រឹមថ្ងៃទី២ខែមីនា២០២៦នេះ ហាងឆេងមាសអន្តរជាតិឡើងដល់៥៤១២ដុល្លារក្នុងមួយអោន(ស្មើនឹង៦៥២០ដល្លារក្នុងមួយតម្លឹងឬ៦៥២ដុល្លារក្នុងមួយជី។ បើទោះបីជាមាសមានតម្លៃខ្ព​ស់ហើយក៏មនុស្សជាច្រើននៅតែទិញមាសក្នុងស្ថានភាពសេដ្ឋកិច្ចនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់។

 

ប្រសិនបើអ្នកទិញមាសខណៈមាសមានតម្លៃខ្ពស់ហើយនោះ ខាងក្រោមនេះគឺជារឿងធំៗដែលអ្នកត្រូវដឹងមុននឹងសម្រេចចិត្តទិញមាស។

 

. ចលនាមាសមានវដ្ដរបស់វា

ត្រង់នេះមានន័យមិនមែនមាសចេះតែបន្តឡើងរហូតនោះទេ។ ពេលមាសឡើងលឿន ឡើងខ្លាំងវាត្រូវធ្លាក់កំហុកមកវិញមុននឹងបន្តឡើងទៅទៀត។ ត្រង់នេះការធ្លាក់ចុះមកវិញអាចត្រូវការពេលរាប់ខែរាប់ឆ្នាំមុននឹងវាបន្តឡើងទៅទៀត។ ដូច្នេះបើចង់ទិញចង់ចំណេញលឿនសូមគិតម្ដងទៀត។

 

. មាសឡើងខ្ពស់មានន័យពិភពលោកកំពុងមានបញ្ហា

មាសឡើងថ្លៃពេលអតិផរណាកើនឡើង មានបញ្ហាជម្លោះឬសង្រ្គាម ឬវិបត្តិសេដ្ឋកិច្ចជាដើម។ ដូច្នេះមានន័យថាពេលមាសឡើងខ្ពស់នោះពិភពលោកក៏កំពុងមានហានិភ័យខ្ពស់ដែរ។ អញ្ចឹងហើយមនុស្សភាគច្រើនទិញមាសដើម្បីការពារទ្រព្យឲ្យមានសុវត្ថិភាពមិនមែនចង់បានចំណេញលឿនឡើយ។

 

. កុំប្រើលុយច្រើនទិញមាសតែម្ដង

នេះគឺជាចំណុចសំខាន់ដែលអ្នកត្រូវដឹង ពោលគឺកុំយកលុយច្រើនទៅទិញមាសតែម្ដងតែត្រូវទិញមាសម្ដងបន្តិចៗ ហើយទុកសាច់លុយខ្លះ។ រងចាំពេលវាធ្លាក់ថ្លៃចាំទិញថែមទៀត។  ឧទាហរណ៍បើអ្នកមានលុយ១ម៉ឺនដុល្លារ ដំណាក់កាលដំបូងអាចទិញតែ២ពាន់ដុល្លារសិន ហើយចាំទិញពេលក្រោយថែមទៀតពេលវាធ្លាក់ថ្លៃ។

 

. ហេតុផលដែលអ្នកទិញមាស

អ្នកត្រូវមានហេតុផលក្នុងការទិញមាស។ បើអ្នកទិញសម្រាប់ជាការការពារទ្រព្យរយៈពេលវែងគឺល្អ ទិញដើម្បីការពារអតិផរណាគឺល្អ តែបើអ្នកព្រោះចង់ចំណេញលឿនគឺហានិភ័យ។ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia