ប្រយ័ត្នស្ដាយក្រោយ! រឿងធំៗទាំង៤នៃលុយកាក់ដែលអ្នកគួរដឹងមុនឈានដល់វ័យ៣០ឆ្នាំបើមិនចង់ស្ដាយក្រោយ
Toeuy HongJULY 9 2024527 views

 រឿងលុយកាក់ពិតជាសំខាន់ព្រោះរាល់ថ្ងៃមនុស្សតែងតែត្រូវការលុយសម្រាប់ការរស់នៅក្នុងជីវិតប្រចាំថ្ងៃ។ ជុំវិញរឿងលុយកាក់នេះដែរ ខាងក្រោមនេះគឺជារឿងលុយកាក់ទាំង៤ដែលអ្នកគួរដឹងមុនអាយុ៣០ឆ្នាំបើចង់កសាងភាពមានបាននិងមានសេរីភាពក្នុងការរស់នៅ

. ចាប់ផ្ដើមសន្សំ

   បើអ្នកចង់សាងភាពមានបានហើយអនាគតរស់នៅមានសេរីភាព អ្នកគួរចាប់ផ្ដើមសន្សំលុយ។ ការសន្សំពិតជាសំខាន់ព្រោះវាមិនត្រឹមតែជួយយើងឲ្យចៀសផុតពីបញ្ហាខ្វះខាតលុយនោះទេតែវាគឺជាគ្រាប់ពូជសម្រាប់ឲ្យយើងធ្វើជាដើមទុនកសាងចំណេះជំនាញ ដើមទុនវិនិយោគនិងរកស៊ីនាពេលអនាគតទៀតផង។ បើអ្នកមិនមានទម្លាប់សន្សំ អាចចាប់ផ្ដើមសន្សំត្រឹម៥%នៃចំណូលសុរបហើយបន្ទាប់មកអាចបង្កើនការសន្សំជាបន្តបន្ទាប់។

. ធ្វើផែនការចំណាយប្រចាំខែ

ការធ្វើផែនការចំណាយប្រចាំខែគឺធ្វើឲ្យអ្នកមានវិន័យក្នុងការចាយលុយ និងធ្វើឲ្យអ្នកចេះគ្រប់គ្រងចាត់ចែងលុយបានល្អចៀសវាងការចាយច្រើនជ្រុលហួសហេតុ។ ជាពិសេសពេលអ្នកចេះធ្វើផែនការចំណាយប្រចាំខែធ្វើឲ្យអ្នកអាចសល់លុយសម្រាប់ទុកចំណាយលើរឿងចំាបាច់និងសម្រេចគោលដៅហិរញ្ញវត្ថុផ្សេងៗដូចជា ទិញឡាន ទិញផ្ទះ និងរកស៊ីវិនិយោគជាដើម។

. កសាងលុយបម្រុងទុកពេលមានអាសន្ន

 លុយបម្រុងពេលមានអាសន្នគឺពិតជាសំខាន់ខ្លាំងណាស់ដែលអ្នកគួរមានព្រោះលុយនេះគឺអាចជួយអ្នកពីបញ្ហាផ្សេងៗ។ ជាក់ស្ដែងពេលអ្នកជួបបញ្ហាដូចជាបាត់បង់ចំណូល ធ្លាក់ខ្លួនឈឺនិងគ្រោះថ្នាក់ផ្សេងៗ អ្នកអាចយកលុយបម្រុងពេលមានអាសន្ននោះមកដោះស្រាយ។ ដូច្នេះអ្នកគួរសន្សំលុយបម្រុងទុកការពារពេលមានអាសន្ន។

 ៤. សន្សំសម្រាប់ចូលនិវត្តន៍

 ប្រជាជនខ្មែរយើងមិនសូវបានគិតសន្សំលុយសម្រាប់ចូលនិវត្តន៍ឡើយដោយសារតែផ្នត់គំនិតគិតថា ពេលចាស់ទៅគាត់មានកូនចៅចាំមើលថែ។ យ៉ាងណាមិញអ្នកគួរត្រៀមខ្លួនពេលចូលនិវត្តដោយគិតគូសន្សំលុយនិងវិនិយោគកសាងប្រភពចំណូលរយៈពេលវែងដើម្បីមានលុយចាយពេលចាស់ទៅដោយមិនបាច់ពឹងកូនចៅឡើយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia