ចង់ខ្ចីលុយធនាគារ ការប្រាក់ទាប លក្ខខណ្ឌល្អ នេះជារឿងធំៗ៦អ្នកត្រូវមើល មុននឹងសម្រេចចត្តិខ្ចី
Toeuy HongFEBRUARY 12 20269 views

 នៅក្នុងខ្សែជីវិតរបស់យើង ការខ្ចីលុយាគេគឺយើងពិបាកចៀសណាស់ព្រោះមនុស្សតែងតែមានតម្រូវការលុយសម្រាប់ប្រើប្រាស់ក្នុងគោលបំណុលផ្សេង ហើយពេលខ្លះយើងមិនងាយមានលុយគ្រប់ទេដូច្នេះហើយតែងតែពឹកពាក់ខ្ចីលុយគេជាពិសេសខ្ចីលុយធនាគារជាដើម។

 

ទាក់ទងនឹងការខ្ចីលុយធនាគារនេះដែរ ខាងក្រោមនេះគឺជារឿងធំៗទាំង៦ដែលអ្នកត្រូវមុននឹងសម្រេចចិត្តខ្ចីលុយធនាគារ បើចង់ខ្ចីលុយធនាគារ បានការប្រាក់ទាបនិងលក្ខខណ្ឌកម្ចីល្អសម្រាប់អ្នក។

 

. ទំហំកម្ចី៖ ត្រង់នេះអ្នកអាចដើរជ្រេទាក់ទងនឹងទំហំកម្ចីពីធនាគារមួយទៅធនាគារមួយទៀតថាតើគេអាចឲ្យយើងខ្ចីបានប៉ុនណា។ ធនាគារខ្លះអាចផ្ដល់កម្ចីក្នុងទំហំធំ ចំណែកធនាគារខ្លះទៀត។ ដូច្នេះអ្នកត្រូវដើរជ្រេពីទំហំកម្ចីទៅតាមតម្រូវការជាក់ស្ដែងរបស់អ្នក

 

. ការប្រាក់៖ ជាធម្មតា ពេលអ្នកខ្ចីលុយធនាគារ តែងតែចង់បានការប្រាក់ទាប ហើយដើម្បីខ្ចីលុយធនាគារ បានការប្រាក់ទាប អ្នកត្រូវសិក្សាស្រាវជ្រាវពីអត្រការប្រាក់របស់ធនាគារនីមួយៗនៅក្នុងស្រុកដើម្បីស្វែងយកធនាគារដែលមានការប្រាក់ទាបហើយលក្ខខណ្ឌកម្ចីអាចទទួលយកបាន។

 

. រយៈពេលសងត្រលប៖ លក្ខខណ្ឌសងត្រលបគឺជារឿងសំខាន់ផងដែរដែលអ្នកត្រូវដឹងមុននឹងសម្រេចចិត្តខ្ចីលុយធនាគារព្រោះវាជួយសម្រួលពេលអ្នកខ្ចីលុយធនាគារ។ ត្រង់នេះបើរយៈពេលសងត្របកាន់តែមានធ្វើឲ្យលទ្ធភាពសងត្រលបរបស់អ្នកកាន់តែងាយស្រួល។ ចំណែកការសងត្រលបមានរយៈពេលខ្លីហើយតម្រូវឲ្យអ្នកចងច្រើនប្រចាំខែធ្វើឲ្យយើងពិបាកក្នុងការបង់សងប្រចាំខែ។ ដូច្នេះបើអ្នកមិនសូវមានលទ្ធភាពបង់សងប្រចាំខែច្រើន អ្នកគួរយកកម្ចីមានរយៈពេលបង់សងត្រលបវែង។

 

.  ភាពបត់បែងសងត្រលប៖ ត្រង់នេះអ្នកគួរជ្រើសរើសធនាគារដែលអនុវត្តឲ្យអ្នកបង់សងដោយមានភាពបង់ដោយ។ ធនាគារខ្លះ ប្រសិនបើអ្នកមិនទាន់មានលទ្ធភាពបង់ទាំងការទាំងដើម គេបន្ធូបន្ថយលក្ខខណ្ឌបង់សង។ ជាក់ស្ដែង ធនាគារខ្លះទុកពេលឲ្យអ្នក៦ខែដោយឲ្យបង់តែការប្រាក់សិន ហើយបន្ទាប់ពី៦ខែអាចបង់ដើមជាដើម។

 

. សេវាកម្ម៖ សេវាកម្មក៏ជារឿងដែលអ្នកអាចយកមកគិតដែរពេលខ្ចីលុយធនាគារ។ ត្រង់នេះអ្នកត្រូវមើលថាតើបុគ្គលិកធនាគារដែលអ្នកខ្ចីលុយនោះមានភាពរួសរាយរាក់ទាក់ឬអត់ បើកចិត្តធ្វើការជាមួយអតិថិជនដោយពេញចិត្តឬអត់។

 

គួរបញ្ជាក់ផងដែរថាចំណុចដែលបានរៀបរាប់ទាំងប៉ុន្មានខាងលើគឺមានន័យថាអ្នកត្រូវដើរជ្រេនិងប្រៀបពីធនាគារមួយទៅធនាគារមួយដើម្បីទទួលបានលក្ខខណ្ឌកម្ចីល្អអាចទទួលយកបាននិងបានអត្រាការប្រាក់ទាបសមរម្យផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia