ឆ្នាំ២០២៥បានមកដល់ ហើយដើម្បីធ្វើកិច្ចការប្រកបដោយរលូននិងជោគជ័យជាពិសេសប្រកបដោយសេចក្ដីរីករាយ អ្នកត្រូវដឹងពីវិធីសាស្រ្តមួយចំនួន។ ទាក់ទងនឹងការប្រកបកិច្ចការនេះដែរ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Yale របស់អាមេរិក Dr. Laurie Santos ដែលបង្រៀនអំពី “វិទ្យាសាស្ត្រនៃសុខមាលភាព The Science of Wellbeing” បានផ្តល់ជាគំនិតល្អៗមួយចំនួនសំរាប់ចាប់ផ្តើមកិច្ចការនៅឆ្នាំថ្មីដោយសេចក្តីរីករាយដូចខាងក្រោមនេះ។
២. កុំឆ្លាក់ក្នុងអន្ទាក់នៃព័ត៌មានដ៏សំបូរបែប និងព្យាយាមដោះស្រាយរឿងជាច្រើនក្នុងពេលតែមួយដែលនាំមកនូវភាពស្មុគស្មាញ ពោលគឺត្រូវមានទម្លាប់ទំលាក់រឿងខ្លះចោល និងមានសេចក្តីក្លាហានហ៊ាននិយាយថា “ទេ” ចំពោះសំណើរមួយចំនួន។
៣) កុំមានការបារម្ភពីអនាគតច្រើនពេក ជួនកាលអ្វីដែលអ្នកគិតថានឹងកើតឡើងវាអាចនឹងមិនកើតឡើង។
៤. កុំមានការបារម្ភពីបញ្ហាចំពោះមុខខ្លាំងពេក ត្រូវគិតថាអ្នកអាចដោះស្រាយបាន អ្នកគ្រាន់តែត្រូវការពេលវេលាសមរម្យ និងគ្រប់គ្រាន់សំរាប់ដោះស្រាយតែប៉ុណ្ណោះ។ បើដោះស្រាយចប់រឿងនេះហើយ រឿងថ្មីអាចនឹងកើតមានមកទៀត ដូច្នេះវាជារឿងធម្មតារបស់ជីវិត។ ការបារម្ភច្រើនមិនមែនជាដំណោះស្រាយនោះទេ៕