កុំចេះតែទិញ! អ្នកជំនាញព្រមានថា អ្នកចំណូលទាបនិងមធ្យម មិនគួរទិញរបស់៥នេះដាច់ខាត
Toeuy HongAPRIL 20 20261.1 K views

 ទម្លាប់នៃការចាយវាយគឺអាចកំណត់ពីវាសនានៃស្ថានភាពហិរញ្ញវត្ថុរបស់អ្នក ដូច្នេះហើយពេលរកលុយបាន អ្នកគួរចេះចាត់ចែងទុកដាក់ឲ្យមានប្រសិទ្ធភាពដើម្បីរស់នៅមិនជួបបញ្ហាលុយកាក់។ ទាក់ទងនឹងទម្លាប់នៃការចាយវាយនេះដែរ លោក Dave Ramsey អ្នកជំនាញហិរញ្ញវត្ថុដ៏ល្បីរបស់អាមេរិកប្រាប់ពីរបស់៥ដែលអ្នកចំណូលទាបនិងមធ្យមមិនគួរទិញ បើចង់ឲ្យសល់លុយនិងកើនទ្រព្យ។

 

. បង់រំលស់ឡានថ្លៃៗ

លោក Dave Ramsey ថាការបង់រំលស់ឡានគឺជាបំណុលដូច្នេះសម្រាប់អ្នកចំណូលទាបនិងមធ្យមមិនគួរធ្វើឡើយ។ លើសពីនេះឡានគឺជារបស់ដែលងាយធ្លាក់ថ្លៃបំផុត។ អ្វីដែលលោកណែនាំក្នុងការទិញឡានគឺទិញជាលុយសុទ្ធជាជាងទិញបង់រំលស់។

 

. ទិញរបស់ប្រណិតៗដើម្បីបង្អួតអ្នកដទៃ

 ការទិញរបស់សប្រណិតៗដូចជា នាឡិកា ទូរស័ព្ទទំនើប ឡានទំនើបដើម្បីបង្អួតអ្នកដទៃខណៈអ្នកនៅចំណូលទាបនិងធម្យម វាមិនបានជួយឲ្យអ្នករីកចម្រើនកើនទ្រព្យទេ តែផ្ទុយទៅវិញធ្វើឲ្យអ្នកស្ពាយបំណុលជាប់ខ្លួនទៅវិញទេ។ ដូច្នេះបើចំណូលអ្នកនៅទាបកុំទាន់រត់រតាមសម្ភារនិយមឲ្យសោះ។

 

. ទិញផ្ទះថ្លៃពេក

 បើអ្នកចំណូលទាបនិងមធ្យមហើយទិញផ្ទះបង់រំលស់ថ្លៃពេកនឹងធ្វើឲ្យអ្នករងសម្ពាធនៃលុយកាក់ព្រោះការទិញផ្ទះគឺជាការចំណាយដ៏ច្រើនបំផុតនៅក្នុងខ្សែជីវិតរបស់មនុស្ស។ ការទិញផ្ទះថ្លៃពេកធ្វើឲ្យអ្នកត្រូវស្ពាយបំណុលជាប់ខ្លួនរាប់ឆ្នាំដែលធ្វើឲ្យអ្នកបាត់ឱកាសក្នុងការសន្សំវិនិយោគដើម្បីកសាងទ្រព្យទៀតផង។

 

. ការញ៉ាំអាហារខាងក្រៅធ្វើដូចអ្នកមាន

 ត្រូវដឹងថាការចំណាយលើអាហារគឺជាការចំណាយច្រើនបើអ្នកមិនបានយកចិត្តទុកដាក់តាមការចំណាយទេនោះ។ អ្នកខ្លះចាយលើអាហារច្រើនជ្រុលដែលធ្វើឲ្យខ្លួនមិនងាយសល់លុយ។ បើអ្នកចំណូលទាបនិងមធ្យម អ្នកមិនគួរចាយលុយញ៉ាំអាហារនៅខាងក្រៅញឹកញាប់ឡើយព្រោះអ្នកចំណាយច្រើន។ ត្រូវចាំថាទម្លាប់ចំណាយកំប៉ិកកំប៉ុកដែលអ្នកមិនបានចាប់អារម្មណ៍អាចធ្វើឲ្យអ្នកមិនដែលសោះលុយ។

 

.  ការវិនិយោគដែលមិនយល់ឬការវិនិយោគឆបោក

 បើអ្នកមានចំណូលទាប អ្នកគួរប្រយ័ត្នរឿងលុយបន្តិច ជា​ពិសេសទាក់ទងនឹងការវិនិយោគដែលអ្នកមិនយល់ អ្នកមិនគួរវិនិយោគឡើយព្រោះពេលវិនិយោគអ្នកអាចខាតបង់លុយជាជាងចំណេញហើយ។ មួយវិញទៀតអ្នកអាចនឹងជួយការវិនិយោគឆបោកដែលធ្វើឲ្យអ្នកខាត់បង់លុយទៀតផង៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia