មនុស្សមួយចំនួនមានសមត្ថភាពនិងការងារប៉ុន្ដែមិនប្រាកដថាជោគជ័យក្នុងអាជីពការងារឡើយព្រោះមានកត្តាជាច្រើននៅកន្លែងធ្វើការដែលរារាំងពួកគាត់មិនឲ្យសម្រេចបានលទ្ធផលល្អនៅកន្លែងធ្វើការ ហើយអ្នកខ្លះធ្វើការមិនបានប៉ុន្មានក៏បង់បោះការងារចោលទៅធ្វើអ្វីផ្សេងវិញ។
ទាក់ទងនឹងការងារនេះដែរ លោក Bill George អ្នកជំនាញផ្នែកភាពជាអ្នកដឹកនាំនៅសាកលវិទ្យាល័យ Havard បានចែករំលែកពីកត្តាសំខាន់២ដែលធ្វើឲ្យអ្នកអាចជោគជ័យក្នុងអាជីពការងារជីវភាពកាន់តែធូធា។
១. កត្តាជំរុញទឹកចិត្តខាងក្រៅ( Extrinsic Motivation)៖ កត្តាជំរុញទឹកចិត្តពីខាងក្រៅអាចដូជាប្រាក់ចំណូលប្រចាំថ្ងៃ ប្រចាំខែឬប្រាក់ខែមួយដែលសមរម្យអាចទទួលយកបាន។
២. កត្តាជំរុញទឹកចិត្តពីខាងក្នុង( Intrinsic Motivation៖ កត្តាជំរុញទឹកចិត្តពីខាងក្នុងអាចដូចជាភាពរីរាយជាមួយការងារឬធ្វើការជាមួយដែលអ្នកពេញចិត្តនិងចំណង់ចំណូលចិត្តជាមួយវា។
លោក Bill Geoage បានលើកឡើងថាកាលណាអ្នកមានកត្តាទាំង២ដែលបានរៀបរាប់ខាងលើនោះអ្នកនឹងមានថាពលនិងមានទឹកចិត្តក្នុងការបំពេញការងារយៈពេលវែង។
លោកបានលើកឧទាហរណ៍ជាក់ស្ដែងពីសេដ្ឋី Warren Buffett គឺគាត់មានកត្តាទាំង២ទើបធ្វើឲ្យគាត់អាចជោគជ័យក្លាយជាសេដ្ឋីមានទ្រព្យជាង១៣០ពាន់លានដុល្លារអាមេរិក។ ជាក់ស្ដែងអ្វីដែលជាកត្តាជំរុញទឹកិចិត្តខាងក្រៅរបស់លោកគឺគាត់អាចរកចំណូលបានរហូតអាចកសាងទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ។ ចំណែកកត្តាជំរុញទឹកចិត្តខាងក្នុងគឺគាត់ពេញចិត្តនូវអ្វីដែលគាត់កំពុងធ្វើជាពិសេសគឺគាត់រីករាយក្នុងការចែករំលែកចំណេះដឹងនិងទ្រព្យសម្បត្តិទៅអ្នកដទៃ។
លោកBill George បានបន្ថែមទៀតថាបើអ្នកធ្វើការងារដែលត្រូវបានជំរុញទឹកចិត្តដោយសារបានចំណូលច្រើនថ្ងៃណាមួយអ្នកនឹងធុញទ្រាន់ហើយអ្នកមានអារម្មណ៍ថាវាគ្មានតម្លៃ គ្មានន័យសម្រាប់អ្នកឡើយព្រោះអ្នកមិនពេញចិត្តធ្វើវាទេតែទ្រាំធ្វើវាព្រោះលុយប៉ុណ្ណោះ៕