សហរដ្ឋអាមេរិក ឈប់ទទួលក្រដាសប្រាក់ដុល្លារប្រភេទទាំងនេះ នៅតាមហាងលក់ទំនិញ និងទូ ATM មួយចំនួនហើយ
Kan DaraNOVEMBER 3 202530.5 K views

កាលពីពេលថ្មីៗនេះ មានការរាយការណ៍ពីហាងលក់ទំនិញ និងម៉ាស៊ីនទូ ATM ក្នុងតំបន់ជាច្រើននៅសហរដ្ឋអាមេរិក បានបដិសេធមិនទទួលយកក្រដាសប្រាក់ដុល្លារដែលមានសភាពខូចខាតខ្លាំង និងមានចំណុចសំគាល់មិនច្បាស់លាស់។ នេះបើយោងតាមការឲ្យដឹងពី Union Rayo ចុះផ្សាយនាថ្ងៃទី ០១ ខែ វិច្ចិកា ឆ្នាំ ២០២៥។

 

ចំពោះប្រភេទក្រដាសប្រាក់ដែលចាត់ទុកថាខូចខាតខ្លាំងរួមមានដូចជា រហែកច្រើនកន្លែង ឬបែកជាបំណែកៗ, ត្រូវបានដុត / ឆាប / រលួយ / សើមខ្លាំង, មានស្នាមគូរ ឬពណ៌សម្អាតមិនចេញ, ក្រដាសប្រាក់ដែលមិនអាចពិនិត្យលក្ខណៈសុវត្ថិភាពបានដូចជា មិនឃើញ watermark, មិនមាន security thread និងមិនមានពណ៌ផ្លាស់លើលេខ (color-shifting ink) ជាដើម។

 

ក្នុងនោះមូលហេតុចម្បងនៃការបដិសេធមិនទទួលយកនេះ ធ្វើឡើងដើម្បីការពារពីករណីចម្លងក្រដាសប្រាក់ក្លែងក្លាយ។ ដូច្នេះហើយទើបហាងលក់ទំនិញទូទៅ និងម៉ាស៊ីនទូ ATM បានបង្កើនការប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត ដើម្បីបង្កើនទំនុកចិត្ត និងធានាបាននូវសុវត្ថិភាពក្នុងការប្រតិបត្តិការចរន្តសាច់ប្រាក់។

 

គួរជម្រាបផងដែរថា សម្រាប់អ្នកប្រើប្រាស់ទូទៅ សូមពិនិត្យសភាពក្រដាសប្រាក់ដុល្លាររបស់អ្នកឲ្យបានល្អិតល្អន់ ប្រសិនបើមានខូចខាតខ្លាំង គួរយកទៅផ្លាស់ប្តូរនៅធនាគារ ឬស្ថាប័នដែលទទួលប្តូរប្រាក់ ជៀសវាងការបដិសេធមិនទទួលយកនៅតាមហាងលក់ទំនិញផ្សេងៗ ឬម៉ាស៊ីនទូ ATM

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia