ឆ្នាំនេះ មិនបានអុំទូកទេ! រាជធានី និងខេត្តចំនួន ២នេះ ប្រកាសផ្អាករៀបចំពិធីបុណ្យអុំទូកក្នុងឆ្នាំ២០២៥ ហើយ
ធី ស្រីល័ក្ខOCTOBER 14 2025776 views

នៅសល់រយៈពេលប្រហែលជាង កន្លះខែទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នឹងឈានចូលមកដល់ហើយ។ យ៉ាងណាមិញសម្រាប់ឆ្នាំ ២០២៥ នេះរាជធានី-ខេត្តចំនួន ២ គឺរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ បានប្រកាសផ្អាករៀបចំពិធីបុណ្យដ៏ធំនេះផងដែរ។

 

១. រាជធានីភ្នំពេញ

កាលពីថ្ងៃទី៣ ខែកញ្ញា កន្លងទៅនេះ រាជរដ្ឋាភិបាលចេញសារាចរ ដោយឲ្យផ្អាកការប្រារព្ធព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដង ទន្លេសាប មុខព្រះបរមរាជ រាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

 

ដោយនៅក្នុងសារាចរនោះបានឲ្យដឹងថា មូលហេតុនៃការផ្អាក ដោយសាររាជរដ្ឋាភិបាលបាននិង កំពុងយកចិត្តទុកដាក់ខ្ពស់ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និងស្ថាន ការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងការដោះស្រាយការវិញត្រឡប់របស់ពលករខ្មែរ ធ្វើការនៅប្រទេសថៃដែលចូលមកក្នុងប្រទេសកម្ពុជាវិញ។

Adec61f8 4f6b 44d3 B123 7d6db7c17efb.jpg

55260e10 7127 43a1 94fe 0b3ab7966161.jpg

២. ខេត្តកំពង់ស្ពឺ

នៅថ្ងៃទី១៨ ខែកញ្ញា នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចផ្អាកការប្រារព្ធពិធីប្រណាំងទូក ឆ្នាំ២០២៥ ដែល គ្រោងនឹងរៀបចំនៅតាមបណ្តោយដងស្ទឹងព្រែកត្នោត។ ការសម្រេចផ្អាកនេះ គឺ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការ ថែរក្សាការពារបូរណភាពទឹកដី និងគ្រប់គ្រងស្ថានការណ៍ចំពោះមុខនៅតាម ព្រំដែនកម្ពុជា-ថៃ ជា ពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និងពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃ ដែលវិលត្រលប់ចូលមកក្នុងប្រទេសកម្ពុជាវិញ។

 

យ៉ាងណារដ្ឋបាលខេត្តបានអនុញ្ញាតឲ្យរដ្ឋបាលក្រុង ស្រុក អាចរៀបចំពិធីប្រណាំង ទូកទៅតាម ទំនៀមទំលាប់ប្រពៃណីខ្មែរដ៏ផូរផង់ទៅតាមលទ្ឋភាពជាក់ស្តែង ព្រមទាំងត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរ តាមរយៈការពង្រឹងអនុវត្តឱ្យបាន ម៉ឺងម៉ាត់នូវ គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”។

752d0b16 Edda 47d6 8a23 339548feca22.jpg

.ខេត្តពោធិ៍សាត់

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចផ្អាកការប្រារព្ធពិធីប្រណាំងទូក ឆ្នាំ២០២៥ ដែល គ្រោងនឹងរៀបចំនៅតាមបណ្តោយដងស្ទឹងមុខវេទិកាអុំទូក ខេត្តពោធិ៍សាត់។ ការសម្រេចផ្អាកនេះ គឺ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការ ថែរក្សាការពារបូរណភាពទឹកដី និងគ្រប់គ្រងស្ថានការណ៍ចំពោះមុខនៅតាម ព្រំដែនកម្ពុជា-ថៃ ជា ពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និងពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃ ដែលវិលត្រលប់ចូលមកក្នុងប្រទេសកម្ពុជាវិញ។

យ៉ាងណារដ្ឋបាលខេត្តបានអនុញ្ញាតឲ្យរដ្ឋបាលក្រុង ស្រុក អាចរៀបចំពិធីប្រណាំង ទូកទៅតាម ទំនៀមទំលាប់ប្រពៃណីខ្មែរដ៏ផូរផង់ទៅតាមលទ្ឋភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ៕

2021

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia