ចង់ទិញសំបុត្រឡានក្រុងថ្ងៃឆ្លងឆ្នាំ តោះមកស្គាល់ App ៣នេះកក់សំបុត្រ មិនពិបាកជិះទៅទិញ ផ្ទាល់តម្រង់ជួរនាំតែចុកជើង
Srey NuthDECEMBER 19 2023252 views

ជិតឆ្លងឆ្នាំហើយ ចង់ដើរលេងថ្ងៃឆ្លងឆ្នាំ ប៉ុន្តែកាងាររវល់ច្រើនមិនមានពេលជិះទៅ ទិញសំបុត្រឡានផ្ទាល់ ពេលនេះលេងពិបាកជិះទៅផ្ទាល់ហើយ ខណៈអាចកក់សំបុត្រឡាន តាម App ឬ Website ដោយមិនចាំបាច់ជិះទៅទិញផ្ទាល់ ហើយតម្រង់ជួរទិញ ស្រួលមិនស្រួលទៅដល់អស់សំបុត្រផងក៏ថាបាន។ ថ្ងៃនេះក្រុមការងារ Business Cambodia សូមណែនាំ App ចំនួន៣ សម្រាប់លោកអ្នកដែលចង់មានដំណើរកំសាន្តឆ្លងឆ្នាំ ឬទៅលេងផ្ទះបងប្អូន ឬមានធុរៈកិច្ចទៅបណ្ដាខេត្តនៅកម្ពុជា អាចកក់សំបុត្រជិះឡានតាម App ទាំងនេះបាន៖

 

១.  Virak Buntham: យើងអាចធ្វើការកក់សំបុត្ររថយន្ត ដោយមិនចាំបាច់ទៅដល់ទីតាំងណាមួយរបស់វីរៈប៊ុនថាំក៏បានតាមរយៈ App ។ សម្រាប់ការប្រើប្រាស់គឺងាយស្រួលណាស់ ព្រោះមានអក្សរខ្មែរ និងអាចប្រើពេលទិញត្រឹមរយៈពេល៣នាទី ហើយរហូតដល់ថ្ងៃកំណត់ ចាំតែលើវ៉ាលីដាក់ឡាន ជិះដល់គោលដៅតែម្ដង។ អាចទាញយកបាន ទាំងលើ App Store និង Play Store។

 

២. Larryta Express: សម្រាប់អ្នកដែលចូលចិត្តដើរកំម្សាន្តដូចជានៅខេត្តព្រះសីហនុ ឬសៀមរាប អាចចូលទៅកក់សំបុត្របានតាមរយៈ App Larryta Express(ឡារីតា) ដែលមាននិមិត្តសញ្ញាផ្ការំដួល តំណាងជាតិខ្មែរ។ App នេះបានផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ គ្រាន់តែទាញយក App រួចវាយបញ្ចូលលេខទូរសព្ទ នឹងអាចធ្វើការកក់សំបុត្រ ថែមទាំងដឹងជំនួនលេខកៅអីសម្រាប់អង្គុយ ពេញឬអត់ ឬមានអ្នកជិះច្រើនឬអត់បានទៀតផង។ មាននៅលើ Play Store និង App Store។

 

៣. BookMeBus: App នេះស្រួលប្រើ ស្រួលកក់សំបុត្រ និងអាចជូនអ្នកដំណើរទៅកាន់គោលដៅជាច្រើនដូចជា ភ្នំពេញ កំពត សៀមរាប ព្រះសីហនុ កោះកុង កោះរ៉ុងសន្លឹម មណ្ឌលគីរី បាត់ដំបង បន្ទាយមានជ័យជាដើម។ ក្នុង App នេះគឺមានសេវាកម្មលើទីរថយន្ត ដោយក្នុងនោះមានទាំងទូក និងអាចកក់សំបុត្រ សណ្ឋាគារឬកន្លែងស្នាក់នៅបានផ្សេងៗជាច្រើនទៀត។ ទាញយកបានទាំងនៅលើ App Store និង Play Store៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia