ការប្រើប្រាស់ទូរស័ព្ទរាល់ថ្ងៃអ្នកត្រូវតែប្រយ័ត្នផ្នែកសន្តិសុខសុវត្ថិភាព ជាពិសេសកាលណាទូរស័ព្ទរបស់អ្នកមិនមានសុវត្ថិភាពហើយឆ្លងមេរោគនោះវាបង្កជាហានិភ័យផ្សេងៗដូចជាគេអាចhackចូលបណ្ដាញសង្គមឬកុងធនាគាររបស់អ្នក។
ទាក់ទងនឹងការhackកុងធនាគារនេះដែរ ខាងក្រោមនេះគឺជាសញ្ញាទាំង៥ដែលបង្ហាញថាទូរស័ព្ទអ្នកឆ្លងមេរោគដែលអាចហុចឱកាសឲ្យក្រុមhacker អាចhackចូលកុងធនាគាររបស់អ្នកបាន។
១. ទូរស័ព្ទក្តៅខុសធម្មតា៖ ពេលទូរស័ព្ទអ្នកទុកចោលសុខៗស្រាប់តែឡើងកម្តៅ ជាពិសេសមិនបានប្រើប្រាស់ទាល់តែសោះ ឬប្រើតិចតួច នោះវាអាចបញ្ជាក់ថាកម្មវិធីមេរោគ (malware) កំពុងដំណើរការយ៉ាងសំងាត់ក្នុងម៉ាស៊ីនទូរស័ព្ទរបស់អ្នក។
២. អស់ថ្មលឿនជាងធម្មតា៖ កម្មវិធីមានផ្ទុកវីរុសអាចរុញឲ្យប្រព័ន្ធប្រើថាមពលខ្លាំង និងបង្ហាញអត្រាប្រើថ្មខ្ពស់។
៣. សារចៃដន្យផ្ញើចេញដោយខ្លួនឯង៖ ប្រសិនបើមិត្តភក្ដិអ្នកទទួលសារមាន Link ឬសារមិនប្រក្រតីមកពីគណនីអ្នក វាអាចមានន័យថា Hacker បានចូលដល់បញ្ជីទំនាក់ទំនងរបស់អ្នកហើយ។
៤. បង្ហាញពាណិជ្ជកម្មចៃដន្យ (Pop-up Ads)៖ ពាណិជ្ជកម្មមិនទៀងទាត់អាចជាសកម្មភាពរបស់កម្មវិធី Malware ឬ Spyware បង្កការខូចប្រព័ន្ធខាងក្នុង។
៥. ទូរស័ព្ទប្រើទិន្នន័យច្រើនខុសធម្មតា៖ អ្នកអាចនឹងកត់សម្គាល់ឃើញទូរស័ព្ទរបស់អ្នកកើនឡើងនៃការប្រើប្រាស់ទិន្នន័យច្រើនខុសប្រក្រតី។ ត្រង់នេះមេរោគកំពុងសម្ងំដំណើរការនៅក្នុងBackground process យើងប្រើប្រាស់ការភ្ជាប់អ៊ីនធើណេតរបស់អ្ន។
យ៉ាងណាមិញ ដើម្បីការពារទូរស័ព្ទពីការវាយប្រហាររបស់ក្រុម Hacker អ្នកអាចដំឡើងកម្មវិធីការពារដូចជា McAfee Mobile Security, Avast, Norton Mobile Security ឬ Bitdefender ដើម្បីស្កេនឧបករណ៍ និងបំបាត់មេរោគ Malware។ លើសពីនេះអ្នកក៏ត្រូវលុបកម្មវិធី ឬ App ដែលមិនស្គាល់អត្តសញ្ញាណចេញផងដែរ៕


