កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មលើទៅធនាគារ Bankque Misr របស់រដ្ឋាភិបាលនៃប្រទេសអេហ្ស៊ីប។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ALJAZEERA។
ចំពោះការដាក់ទណ្ឌកម្មនេះ សហរដ្ឋអាមេរិកមិនបានដាក់ទណ្ឌកម្មទៅលើធនឆគារ Bankque Misr ទាំងមូលនោះទេពោលគឺ អាមេរិកដាក់ទណ្ឌកម្មទៅលើសាខាធនាគារ Banque Misr នៅក្នុងទីក្រុងឌូបៃនៃអារ៉ាប់រួមប៉ុណ្ណោះ។ ហើយការដាក់ទណ្ឌកម្មនេះ អាមេរិកបានកាត់ផ្ដាច់មិនឲ្យសាខាធនាគារ Banque Misr នៅក្នុងទីក្រុងឌីបៃនៃអារ៉ាប់រួម(UAE) ទទួលបានប្រព័ន្ធសេវាហិរញ្ញវត្ថុពីអាមេរិកឡើយ។
មូលហេតុដែលសហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មលើសាខាធនាគារ Banque Misr របស់ប្រទេសអេហ្ស៊ីបគឺដោយសារសាខាធនាគារBanque Misr នៅទីក្រុងឌីបៃបានជាប់ពាក់ព័ន្ធនឹងជួយឲ្យអ៊ីរ៉ង់ក្នុងការវេរលុយជាពិសេសលុយដុល្លារអាមេរិកតាមប្រព័ន្ធធនាគារអន្តរជាតិខណៈអាមេរិកបានព្យាយាមរារាំងប្រទេសអ៊ីរ៉ង់ពីការប្រើប្រាស់ដុល្លារនិងការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអន្តជាតិ។
គួរបញ្ជាក់ផងដែរថាធនាគារ Banque Misr នៃប្រទេសអេហ្ស៊ីនៅឆ្នាំ២០២៦គឺជាធនាគារធំបំផុតទី២បើគិតលើទ្រព្យសកម្ម ដោយនៅក្នុងឆ្នាំ២០២៦នេះ ធនាគារ Banque Misr មានទ្រព្យសកម្មសរុបប្រមាណជា៨០ពាន់លានដុល្លារអាមេរិក៕


