ការផ្ទេរប្រាក់តាមប្រព័ន្ធធនាគារបានក្លាយជាផ្នែកមួយនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា។ ទោះជាយ៉ាងណា នៅពេលមានប្រាក់ផ្ទេរចូលគណនីដោយមិនបានរំពឹងទុក ឬមិនស្គាល់ប្រភពច្បាស់លាស់ ម្ចាស់គណនីមួយចំនួនអាចមានការព្រួយបារម្ភថា តើប្រាក់នោះមានប្រភពមកពីណា ហើយតើការទទួលប្រាក់នោះអាចធ្វើឱ្យខ្លួនប្រឈមនឹងបញ្ហាផ្លូវច្បាប់ ឬពាក់ព័ន្ធនឹងការលាងលុយកខ្វក់ដែរឬទេ។
ទាក់ទងនឹងគេបាញ់លុយចូលកុងនេះដែរ ធនាគារ ABA បានប្រកាសនៅលើហ្វេសប៊ុកផេកថាបើសុខៗមានគេបាញ់លុយចូលគណនីរបស់អ្នក អ្វីដែលត្រូវធ្វើគឺ គឺកុំប៉ះពាល់លុយនោះ កុំចាយ កុំផ្ទេរចេញ កុំទាន់ផ្ទេរត្រឡប់ទៅវិញ។
ធនាគារ បានឲ្យដឹងទៀតថា លុយដែលសុខៗចូលមក អាចពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ឬអំពើឆបោក ឬអំពើឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ សូមកុំប៉ះពាល់ដាច់ខាត រួមទាំងលុយដែលគេផ្ទេរច្រឡំផងដែរ ព្រោះការប្រើប្រាស់លុយនោះ អ្នកនឹងទទួលរងវិធានការផ្លូវច្បាប់។
ដូច្នេះក្នុងករណីមានគេចាញ់លុយចូលគណនីរបស់អ្នក សូមទាក់ទងមក ABA ភ្លាមៗ លេខ 1 800 203 203 (តេឥតគិតថ្លៃក្នុងប្រទេសកម្ពុជា)។ ធនាគារនឹងស៊ើបអង្កេតប្រតិបត្តិការនោះ ព្រមទាំងជួយអ្នកក្នុងការដោះស្រាយដោយសុវត្ថិភាព ដើម្បីចៀងវាងពាក់ព័ន្ធនឹងអំពើខុសច្បាស់ណាមួយជាយថាហេតុ។
កុំប៉ះពាល់លុយចូលមកដោយគ្មានមូលហេតុ ហើយត្រូវរាយការណ៍មក ABA ភ្លាមៗ។ នេះជាវិធីសុវត្ថិភាព ដើម្បីការពារខ្លួនអ្នក កុំឲ្យជាប់ពាក់ព័ន្ធជាមួយជនឆបោក និងចៀសវាងវិធានការផ្លូវច្បាប់៕


