ការសន្សំលុយគឺជារឿងសំខាន់មួយដែលក្រុមគ្រួសារមួយមិនគួរមើលរំលងឡើយ ព្រោះនៅក្នុងការរស់នៅ អ្នកត្រូវការលុយជាចាំចាប់សម្រាប់ចំណាយលើរឿងផ្សេងៗជាច្រើន។ ដូច្នេះបើគ្រួសារមួយមិនយកចិត្តទុកដាក់ក្នុងការសន្សំ ឬមិនមានផែនការសន្សំទេនោះ ច្បាស់ជាជួបបញ្ហារឿងលុយកាក់ក្នុងការរស់នៅជាមិនខាន។
និយាយទាក់ទងនឹងការសន្សំប្រាក់ក្នុងគ្រួសារនេះដែរ ថ្ងៃនេះ Business Cambodia សូមចែករំលែកនូវប្រភេទសន្សំចំនួន៣ដែលក្រុមគ្រួសារមួយគួរអនុតវត្តន៍ដើម្បីគ្រួសាររស់នៅដោយមានសេរីភាពផ្នែកហិរញ្ញវត្ថុ ។
សន្សំសម្រាប់ពេលមានអាសន្ននេះ គឺជាប្រាក់សម្រាប់បម្រុងទុកសម្រាប់ ហេតុការណាមួយដែលកើតឡើងដោយមិនបានប្រៀងទុក ឬមិនបានដឹងជាមុន។ ឧទាហរណ៍សមាជិកគ្រួសារគ្រោះថ្នាក់ ធ្លាក់ខ្លួនឈឺ ឬបាត់បង់ការងារជាដើម។ ដូច្នេះ នៅក្នុងគ្រួសារមួយចាំបាច់ត្រូវមានកញ្ចប់លុយសន្សំសម្រាប់ត្រៀមពេលមានអាសន្ន អ្វីមួយកើតឡើងចំពោះសមាជិកគ្រួសារ។ សម្រាប់ការសន្សំបែបនេះ គួរតែមានផែនការសន្សំទៀងទាត់ និងច្បាស់លាស់ ហើយជម្រើសសន្សំល្អបំផុត គួរដាក់សន្សំនៅ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់ ដែលអាចផ្តល់ទំនុកចិត្ត សុវត្ថិភាព ភាពងាយស្រួល ដាក់ និងដកប្រាក់សន្សំ ជាពិសេស ប្រាក់ អ្នកអាចដុះកូនដុះចៅបានច្រើនថែមទៀតផង។
២. សន្សំសម្រាប់ត្រៀមចូលនិវត្តន៍
មនុស្សភាគច្រើន តែងគិតថារឿងចូលនិវត្តន៍នៅវែងឆ្ងាយណាស់ ចំាបាច់អីទៅគិតពីឥឡូវនេះ។ របៀបគិតបែបនេះ ច្រើនតែធ្វើពួកគាត់ភ្លេចខ្លួន រហូតដល់ឈានដល់វ័យមួយ រកចំណូលលែងបាន ដែលធ្វើឲ្យពួកគាត់ជួបការលំបាកពីសំពាធហរិញ្ញវត្ថុខ្លំាង។
ដូច្នេះនៅក្នុងគ្រួសារមួយ សមាជិកគ្រួសារ ត្រូវគិតគូរពីសេរីភាពផ្នែកហិរញ្ញវត្ថុពេលចាស់ទៅ ដោយមិនចាំបាច់ពឹងកូនរកប្រាក់ដើម្បីចិញ្ចឹមដែលខ្លួនចាស់ឡើយ។ ការរៀបចំផែនការសន្សំសម្រាប់ត្រៀមចូលនិវត្តន៍ក៏សំខាន់ណាស់ដែលពលរដ្ឋខ្មែរមិនគួរមើលរំលងឡើយ។ អ្នកគួរតែងស្វែងរកធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយ ដែលមានប្រភេទសន្សំមួយនេះ និងអាចផ្តល់លក្ខខណ្ឌចំណេញសមរម្យ និងចាប់ផ្ដើមសន្សំបណ្ដើរៗ កុំទម្លាប់ ចំាពេលអ្នកចាស់បន្តិចទៀតចាំសន្សំ បើអ្នកចង់មានលុយសម្រាប់ចំណាយក្នុងការរស់នៅដោយមិនបាច់ពឹងកូនចៅនោះទេ។
៣. សន្សំដើម្បីវិនិយោគ
មនុស្សមួយចំនួនធំមិនមានបំណងធ្វើការឲ្យគេអស់មួយជីវិតឡើយ ពោលគឺពួកគាត់គ្រាន់តែប្រឡូយក្នុងអាជីពការងារក្នុងរយៈពេលណាមួយជាក់លាក់ បន្ទាប់មកពួកគាត់រំដោះខ្លួនពីការធ្វើការឲ្យគេ ដើម្បីចេញរកស៊ីខ្លួនឯង។ ដូច្នេះបើអ្នកមានគម្រោងចេញរកស៊ីនាពេលអនាគត អ្នកគួរបើកគណនីសន្សំ ដែលជាគណនីសន្សំវិនិយោគដើម្បីបានទុនចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន។
ប្រភេទសន្សំទាំង៣ បានរៀបរាបខាងលើនេះគឺពិតជាសំខាន់ដែលក្រុមគ្រួសារប្រជាជនពលរដ្ឋខ្មែរមិនគួរមើលរំលងឡើយ។ លោកក៏បានបង្ហើបថា បើនិយាយពាក់ព័ន្ធនឹងការសន្សំនេះ បងប្អូនគួរតែជ្រើសរើសការសន្សំដោយវ័យឆ្លាត ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ ដែលមានអាជ្ញាប័នត្រឹមត្រូវស្របច្បាប់ ដើម្បីទទួលបានសុវត្ថិភាព មិនបាត់បង់ ចំណេញការប្រាក់ ងាយស្រួលសន្សំតាមបែបបច្ចេកវិទ្យា ជាសេសនៅស្ថានប័នទំាងអស់នោះមានជម្រើសផលិតផលសន្សំជាច្រើន សមស្របទៅតាមវដ្ដជីវិតរបស់មនុស្ស និងតម្រូវការផងដែរ៕