នៅប៉ុន្មានខែចុងក្រោយនេះ ធនាគារតូចខ្លះត្រូវបានដាក់ឲ្យជម្រះបញ្ជីជាផ្លូវការមុននឹងបិទប្រតិបត្តិការទាំងស្រុង ហើយស្ថានភាពនេះ បានធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនបានបាត់បង់ទំនុកចិត្តក្នុងការដាក់ប្រាក់បញ្ញើបស់ពួកគាត់។
ទាក់ទងនឹងការដាក់ប្រាក់បញ្ញើ ខាងក្រោមនេះគឺជាធនាគារដែលបងប្អូនអាចដាក់ប្រាក់បញ្ញើដោយមានទំនុកចិត្តខណៈធនាគារទាំងនេះសុទ្ធតែជាធនាគារធំៗដែលឈរជើងយូរឆ្នាំនិងមានបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុនធំៗក្នុងនិងក្រៅស្រុក ហើយបងប្អូនអាចមើលពីអត្រាការប្រាក់សន្សំមានកាលកំណត់របស់ធនាគារទាំងនេះផងដែរដោយគិតអត្រាការប្រាក់សន្សំក្នុង១ឆ្នាំ។
១. ធនាគារ អេស៊ីលីដា៖ ការប្រាក់៤.២០%សម្រាប់ប្រាក់រៀលនិង៣.៤៥%សម្រាប់ប្រាក់ដុល្លារ
២. ធនាគារ ABA៖ ការប្រាក់២.៧៥%ក្នុងមួយឆ្នាំ(គណនីសន្សំមានកាលកំណត់)
៣. ធនាការ កាណាឌីយ៉ា៖ ការប្រាក់៣.៧០%សម្រាប់ប្រាក់ដុល្លារនិង៤.១០%សម្រាប់ប្រាក់រៀល
៤. ធនាគារ វីង៖ ការប្រាក់៤.៥០%ទាំងប្រាក់ដុល្លារនិងប្រាក់រៀលខ្មែរ
៥. ធនាគារ ជីប ម៉ុង៖ ការប្រាក់៣.៨៥%ទាំងប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិក
៦. ធនាគារ KB Prasac៖ ការប្រាក់៥.៥០%សម្រាប់ប្រាក់រៀលនិង៤.៥០%សម្រាប់ប្រាក់ដុល្លារ
៧. ធនាគារ ស្ថាបនា៖ ការប្រាក់៥%សម្រាប់ប្រាក់រៀលនិង៤%សម្រាប់ប្រាក់ដុល្លារ
៨. ធនាគារ SBI Bank( Cambodia)៖ ការប្រាក់៥%សម្រាប់ប្រាក់រៀលនិង៤.៥០%សម្រាប់ប្រាក់ដុល្លារ
៩. ធនាគារប្រៃសណីយ៍កម្ពុជា៖ ការប្រាក់៤.៧៥%សម្រាប់ប្រាក់រៀលនិង៤.៥០%សម្រាប់ប្រាក់ដុល្លារ
១០. ធនាគារវឌ្ឍនៈ៖ ការប្រាក់៣.៣៥%សម្រាប់ប្រាក់រៀលនិង២.៨%សម្រាប់ប្រាក់ដុល្លារ
គួរបញ្ជាក់ផងដែរថាធនាគារដែលបានរៀបរាប់ខាងលើគឺជាធនាគារដែលមានទំនុកចិត្តក្នុងការដាក់ប្រាក់បញ្ញើរ ហើយការដាក់ប្រាក់បញ្ញើទោះអ្នកមិនចំណេញច្រើនពិតមែនតែសុវត្ថិភាព ហើយអ្នកអាចសន្សំដើម្បីសម្រេចក្ដីស្រមៃដូចជាសន្សំទុកទិញផ្ទះ សន្សំទុកជាដើមទុនរកស៊ីនិងសន្សំទុកជាលុយបម្រុងពេលមានអាសន្នជាដើម៕


