ក្នុងចំណោមការប្រឡងសម្រស់រាប់រយដែលធ្វើឡើងជារៀងរាល់ឆ្នាំ មានកម្មវិធីតែ៤ស្ថាប័នប៉ុណ្ណោះ ត្រូវបានចាត់ទុកថាមានប្រជាប្រិយភាព ម្កុដមានឥទ្ធិពលខ្លាំងបំផុតក្នុងវិស័យ និងទទួលបានការផ្សព្វផ្សាយពីកាសែតធំៗដូចជា CNN, China daily, South China Morning Post, The Wallstreet, BBC ជាដើម ខណៈគេបានឱ្យឈ្មោះកម្មវិធីទាំងនោះលើចំណងជើងកាសែតថា "Big Four beauty pageants" ។
ឈ្មោះ “The Big Four Pageants” សម្តៅទៅលើកម្មវិធីប្រកួតសម្រស់អន្តរជាតិធំៗចំនួន៤ សម្រាប់ស្រ្តីមកពីជុំវិញពិភពលោក ដែលមានដូចជា៖
១. កម្មវិធីបវរកញ្ញាពិភពលោកឬ “Miss World” គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិមុនគេបង្អស់ ដែលបានបង្កើតឡើងនៅចក្រភពអង់គ្លេសដោយ Eric Morley ក្នុងឆ្នាំ១៩៥១។
២. កម្មវិធីបវរកញ្ញាចក្រវាលឬ “Miss Universe” គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិធំទីពីរដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៥២ ដោយក្រុមហ៊ុនសម្លៀកបំពាក់កាលីហ្វ័រញ៉ា Pacific Mills។
៣. កម្មវិធីបវរកញ្ញាអន្តរជាតិឬ “Miss International” គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិធំមួយទៀត មានមូលដ្ឋាននៅទីក្រុងតូក្យូ ដែលបានបង្កើតនិងប្រារព្ធជាលើកដំបូងក្នុងឆ្នាំ ១៩៦០។
៤. កម្មវិធីបវរកញ្ញាផែនដីឬ “Miss Earth” គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិទីបួន ដែលលើកកម្ពស់អំពីការយល់ដឹងផ្នែកបរិស្ថាន មានមូលដ្ឋាននៅទីក្រុងម៉ានីល និងត្រូវបានប្រារព្ធឡើងជាលើកដំបូងបំផុតក្នុងឆ្នាំ ២០០១ មានការគាំទ្រដោយមូលនិធិសត្វព្រៃពិភពលោក និងកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ។
ក្នុងនោះប្រទេសដំបូងបំផុតបានឈ្នះម្គុដបរវកញ្ញាពីកម្មវិធីអន្តរជាតិទាំង៤នេះគឺ ប្រទេសប្រេស៊ីល ដែលកញ្ញាឯកមកពីប្រទេសនេះបានឈ្នះចំនួន៦ដង។ ដោយប្រេស៊ីលបានឈ្នះម្កុដពីកម្មវិធី Miss Universe ចំនួន២, ឈ្នះម្កុដពីកម្មវិធី Miss Earth ចំនួន២, ឈ្នះម្កុដពីកម្មវិធី Miss World ចំនួន១, និងឈ្នះម្កុដពីកម្មវិធី Miss International ចំនួន១៕
អត្ថបទដោយ៖ ពីង ជូអេង