លាឈប់ពីការងារ! ប្តីប្រពន្ធ១គូ រត់មករកស៊ីខ្លួនឯងយ៉ាងជោគជ័យក្រោយធ្វើរឿងទាំង ២ក្បួននេះ
ធី ស្រីល័ក្ខJANUARY 10 2023799 views

យោងតាមការចុះផ្សាយរបស់ CNBC បានចុះផ្សាយថា ប្ដីប្រពន្ធមួយគូគឺលោក Chris Halim និង Raena Lim ដែលជាភរិយារបស់គាត់បានបានលាឈប់ពីការងាររបស់ពួកគេក្នុងឆ្នាំ ២០១៦ ដើម្បីព្រួតដៃគ្នាចាប់បើកអាជីវកម្មផ្ទាល់ខ្លួន ដោយអ្នកទាំង២ដាក់ឈ្មោះក្រុមហ៊ុនថា The Style Theory។

ប្រភពដដែលបន្ថែមទៀតថាក្រុមហ៊ុន The Style Theory​ ជាប្រភេទក្រុមហ៊ុនច្នៃម៉ូតសម្លៀកបំពាក់ ដែលមានបានការគាំទ្រជាច្រើនពីរអតិថិជន។ ហើយក្រុមហ៊ុនរបស់ប្តីប្រពន្ធទាំងពីរនេះកំពុងទទួលបានការគាំទ្រយ៉ាងច្រើនកុះករព្រោះអនុវន្ត ២ក្បាច់នេះ៖

១. ចាប់ផ្ដើមដោយសាមញ្ញ

លោក Chris Halim នៅជំហ៊ាននៃការចាប់ផ្តើមអាជីវកម្មដំបូង អ្វីដែលយើងគិតមុនគេនោះ គឺត្រូវចាប់ផ្តើមដោយសាមញ្ញបំផុត ដើម្បីឱ្យអតិថិជនដឹងថាផលិតផលនៅហាងរបស់យើងមិនមានតម្លៃថ្លៃឡើយ ពោលអ្នកមានជីវភាពសមល្មមក៏អាចទិញយកមកប្រើប្រាស់បានដែរ ប្រសិនជាយើងមើលឃើញថាផលិតផលទាំងនេះមានអតិថិជនចាប់អារម្មណ៍ខ្លាំង សឹមយើងយកវាទៅដាក់នៅលក់នៅលើទីផ្សារបន្ថែមទៀត។

ម្យ៉ាងវិញទៀត ក្នុងនាមយើងជាអ្នករកស៊ីត្រូវតែហ៊ានទទួលយកមតិកែលម្អពីអតិថិជនដើម្បីយកវាមកស្ថាបនាកែថ្មីឡើងវិញឲ្យផលិតផលយើងកាន់តែល្អប្រសើរជាងឡើងមុនមយយកម្រិតទៀត។ ព្រោះនេះក៏ជាវិធីសាស្រ្តមួយដ៏ល្អក្នុងការកសាងទំនុកចិត្តដល់អតិថិជន និងទទួលបានការស្រឡាញ់ចូលចិត្តពីអតិថិជនផងដែរ។

២. មានក្ដីស្រមៃធំ

ស្ថាបនិកនៃក្រុមហ៊ុន The Style Theory បានបន្ថែមទៀតថា នៅក្នុងការចាប់ផ្តើមអាជីវកម្ម អ្នកត្រូវតែមានក្តីស្រមៃឱ្យធំដើម្បីឱ្យអាជីវកម្មយើងរីកចម្រើទៅមុខបន្ថែមទៀត មិនតែប៉ុណ្ណោះយើងក៏ត្រូវច្នៃផលិតផលខ្លួនឯងឱ្យមានភាពប្លែកពីគេ។

លើសពីនេះទៅទៀត យើងត្រូវដឹងខ្លួនឯងថាអនាគតគឺអ្នកដែលជាអ្នកបង្កើតដូច្នេះ វាពិតជាមានសារៈសំខាន់ណាស់ដើម្បីផ្ដោតលើអ្វីដែលអ្នកកំពុងធ្វើនាពេលបច្ចុប្បន្ននេះដូចនេះយើងត្រូវគិតពីរបៀបដែលអ្នកនឹងចង់រីកចម្រើននៃអាជីវកម្ម។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមហ៊ុន The Style Theory មានតម្លៃ ១.២ ពាន់លានដុល្លារនៅទូទាំងពិភពលោកបើគិតត្រឹមឆ្នាំនេះ នៅក្នុងនោះក្រុមហ៊ុនសម្លៀកបំពាក់នេះត្រូវបានគេរំពឹងថា នៅឆ្នាំ ២០២៧ ក្រុមហ៊ុននេះនឹងកើនឡើងទ្វេដងរហូតតម្លៃឡើងដល់ ២.៨ ពាន់លានដុល្លារឯណោះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia