កំពុងប្រើធនាគារមួយណាដែរ? នេះជាធនាគារកំពូលទាំង៥នៅកម្ពុជាដែលមានភាពរឹងមាំបំផុត!
Toeuy HongMAY 1 20262.7 K views

ឈានដល់ឆ្នាំ២០២៦ ប្រជាជនខ្មែរបានចាប់ផ្ដើមយកចិត្តទុកដាក់លើការជ្រើសរើសធនាគារក្នុងដាក់ប្រាក់បញ្ញើខណៈមានធនាគារខ្លះត្រូវបានធនាគារជាតិនៃកម្ពុធជាផ្អាកមិនឲ្យផ្ដល់សេវាធនាគារថ្មីរួមទាំងផ្ដល់ប្រាក់បញ្ញើនិងឥណទាន។

 

 ទាក់ទងនឹងការដាក់ប្រាក់បញ្ញើធនាគារនេះដែរ ខាងក្រោមនេះគឺជាធនាគារធំៗចំនួន៥ដែលមានភាពខ្លាំងនិងរឹងមាំបំផុតពីគិតពីម្ចាស់កម្មសិទ្ធិខ្លាំងនិងមានឥទ្ធិពលក្នុងសង្គម។

 

. ធនាគារ ABA

យើងដឹងហើយថាម្ចាស់ភាគហ៊ុនទាំងស្រុងរបស់ធនាគារ ABA គឺជាធនាគជាតិកាណាដាដែលមានទ្រព្យសកម្មប្រមាណជា៤៦៥ពាន់លានដុល្លារ។ ការមានធនាគារជាតិកាណាដាជាម្ចាស់កម្មសិទ្ធិទាំងស្រុងនេះគឺផ្ដល់ទំនុកចិត្តខ្លាំងដល់អតិថិជន។ ជាពិសេសធនាគារនេះអាចត្រូវបានគេទុកថាជាធនាគារធំដែលពិបាកក្នុងការក្ស័យធន។

 

. ធនាគារ អេស៊ីលីដា

 មនុស្សជាច្រើនបានដឹងហើយធនាគារ អេស៊ីលីដាគឺជាក្រុមហ៊ុនសាធារណៈព្រោះធនាគារនេះបានឡើងផ្សារហ៊ុនចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈ។ ក្រុមហ៊ុនមួយដែលអាចឡើងផ្សារហ៊ុនគឺជាក្រុមហ៊ុនដែលគួរឲ្យទុកចិត្តបំផុតព្រោះមុននឹងអាចឡើងផ្សារហ៊ុនបានគឺត្រូវឆ្លងកាត់ការត្រួតពិនិត្យនិងធ្វើសវនកម្មយ៉ាងយកចិត្តទុកដាក់បំផុតពោលគឺជាធនាគារដែលមានតម្លាភាពបំផុត។

 

លើសពីនេះធនាគារចាស់វស្សាមួយនេះគឺជាធនាគារដែលបង្កើតដោយកូនខ្មែរសុទ្ធសាធដោយម្ចាស់ភាគលាភធំគឺជាខ្មែរថែមទាំងមានម្ចាស់ភាគភាគហ៊ុនធំផ្សេងៗទៀតជាស្ថាប័នអន្តរជាតិដែលគួរឲ្យទុកចិត្ត។

 

. ធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ាជាបុត្រសម្ព័ន្ធរបស់ Canadia Group របស់អ្នកឧកញ៉ា ពុង ឃាវសែ។ ធនាគារ កាណាឌីយ៉ាងជាធនាគារធំផុតទី៣បើគិតពីទ្រព្យសកម្ម។ តាមរយៈបុត្រសម្ព័ន្ធរបស់Canadia Group ធនាគារនេះគឺឈរជើងយ៉ាងរឹងមាំនិងជាធនាគារដ៏ធំបំផុតមួយនៅកម្ពុជា។

 

. ធនាគារ វីង

ធនាគារ វីងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េងដែលជាក្រុមហ៊ុនដ៏ធំបំ​ផុតមួយនៅប្រទេសកម្ពុជា។ ធនាគារនេះបានបញ្ចូលដើមទុនបន្ថែមប្រមាណ៨៨លានដុល្លារហើយធនាគារនេះជាធនាគារដែលមានអ្នកប្រើប្រាស់សេវាធនាគាររាប់លាននាក់ផងដែរ។

 

ធនាគារ FTB

ធនាគារ FTB ជាធនាគារដែលបង្កើតឡើងដោយខ្មែរយើងនៅអំឡុងឆ្នាំ១៩៧៩។ បច្ចុប្បន្នធនាគារនេះម្ចាស់ភាគហ៊ុនមួយផ្នែកជារបស់រដ្ឋហើយភាគហ៊ុនមួយផ្នែកទៀតជារបស់ឯកជន។ ដោយសារធនាគារជាធនាគារដែលមានម្ចាស់ភាគលាភធំជារដ្ឋធ្វើឲ្យធនាគារក្លាយជាធនាគារមួយដែលរឹងមាំបំផុត៕ 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia