ធនាគារ១ចំនួនដាក់ឲ្យជម្រះបញ្ជីជាបន្តបន្ទាប់ ចង់ដឹងថាធនាគារណាមានទំនុកចិត្តក្នុងការដាក់ប្រាក់ មេធំអេស៊ីលីដា ឲ្យមើលប៉ុន្មានចំណុចនេះ
Toeuy Hong•OCTOBER 23 2026•678 views

នៅឆ្នាំ២០២៦នេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួនត្រូវបានដាក់ឲ្យជម្រះបញ្ជីមុននឹង បិទបញ្ចប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ ព័ត៌មាននៃការដាក់ឲ្យជម្រះបញ្ជីគ្រឹះស្ថានហិរញ្ញវត្ថុជាបន្តបន្ទាប់ធ្វើឲ្យប្រជាជនកម្ពុជាចំនួនចាប់ផ្ដើមមិនមានទំនុកចិត្តក្នុងការក្នុងការដាក់ប្រាក់បញ្ញើជាពិសេសគ្រឹះស្ថានហិរញ្ញវត្ថុតូចៗ។

 

ទាក់ទងនឹងទំនុកចិត្តក្នុងការដាក់ប្រាក់បញ្ញើនៅធនាគារនេះដែរ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា”គ្រឹះស្ថានហិរញ្ញវត្ថុដែលមានទំនុកចិត្តក្នុងការដាក់ប្រាក់បញ្ញាគឺជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានភិបាលកិច្ចល្អនៅក្នុងក្រុមហ៊ុន ឬស្ថាប័នព្រោះវាជាសោរគន្លឹះដ៏សំខាន់សម្រាប់បទប្បញ្ញតិ និងការអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ជាតិ និងអន្តរជាតិ”។

 

លោកបណ្ឌិតបានបន្ថែមទៀតថា លើសពីនេះ ការផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍ហិរញ្ញវត្ថុដែលបានរវាយតម្លៃ (សវនកម្ម) ប្រចាំត្រីមាស ធ្វើឱ្យភាគីពាក់ព័ន្ធទាំងអស់ទទួលបានរបាយការណ៍ហិរញ្ញវត្ថុពីធនាគារបានទាន់ពេលវេលា ការធានានូវគណនេយ្យភាពសាធារណៈ អនុញ្ញាតឱ្យមានការចូលរួមផ្តល់មតិយោបល់ ឬអនុសាសន៍ផ្សេងៗ។ វាជួយលើកកម្ពស់តម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍ «គ្មានការអត់ឱនចំពោះអំពើពុករលួយ» (Zero Tolerance)។ ទាំងនេះគឺជាគោលការណ៍ដែលត្រូវ បាននិងកំពុង អនុវត្តនៅធនាគារ អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។

 

លោកបណ្ឌិត អ៊ិន ចាន់នីក៏ធ្លាក់លើកឡើងពីចំណុចសំខាន់ៗចំនួន៧ដែលអ្នកអាចពិនិត្យមើលដើម្បីបញ្ជា

ក់ថាធនាគារណាមួយមានទំនុកចិត្តក្នុងការដាក់ប្រាក់បញ្ញើហើយចំនួនទាំង៧មានដូចខាងក្រោមនេះ៖

 

១. មើលលើទ្រព្យសកម្មរបស់ធនាគារ 
អ្នកត្រូវពិនិត្យមើលទៅលើទ្រព្យសកម្មដែលធនាគារមានដើម្បីវាស់វែងពីភាពរឹងមាំក៏ដូចជាសមត្ថភាពរបស់ធនាគារក្នុងការឈរជើងនិងទប់ជើងអំឡុងពេលសេដ្ឋកិច្ចយ៉ាប់យឺន។ ទ្រព្យសកម្មរបស់ធនាគារច្រើនគឺបញ្ជាក់ពីស្ថិរភាពនិងភាពរឹងមាំពេលសេដ្ឋកិច្ចកំពុងមានវិបត្តិ។
 
២. កេរ្តិ៍ឈ្មោះក្នុងសហគមន៍
 
ត្រង់នេះអ្នកក៏ត្រូវពិនិត្យមើលទៅកេរ្តិ៍ឈ្មោះរបស់ធនាគារនៅក្នុងសហគមន៍មុននឹងសម្រេចចិត្តដាក់ប្រាក់សន្សំរបស់អ្នក ជាពិសេសទាក់ទងនឹងព័ត៌មានមិនល្អឬភាពចម្រូងចម្រាសណាមួយពីមុនដែលធ្វើឲ្យប៉ះពាល់ដល់សេចក្ដីទុកចិត្តរបស់ធនាគារ។
 
៣. ការវាយតម្លៃពីស្ថាប័នអន្តរជាតិ 
អ្នកគួរមើលពីការវាយតម្លៃពីស្ថាប័នឬភ្នាក់ងារអន្តរជាតិទៅលើធនាគារក្នុងស្រុកព្រោះការវាយតម្លៃពីស្ថាប័នអន្តរជាតិគឺបញ្ជាក់និងទទួលស្គាល់ពីកេរ្តិ៍ឈ្មោះក៏ដូចជាសុខភាពរបស់ធនាគារ។
 
៤. បទពិសោធន៍
 
អ្នកក៏ត្រូវមើលទៅលើរបាយការណ៍ជាពិសេសមើលថាតើធនាគារនោះមានបទពិសោធន៍ឈរជើងរយៈពេលប៉ុន្មានឆ្នាំហើយនៅលើទីផ្សារ។ ធនាគារដែលមានប្រវត្តិឈរជើងយូរឆ្នាំគឺតែងតែមានការអនុវត្តនៃការគ្រប់គ្រងហានិភ័យបានល្អនិងបម្រើអតិថិជនបានល្អ។
 
៥. បច្ចេកវិទ្យានិងសុវត្ថិភាព
 
យើងត្រូវមើលថាតើធនាគារនោះបានប្រើប្រាស់បច្ចេកវិទ្យាសម្រាប់សេវាកម្មធនាគារតាមអនឡាញឬអត់ ជាពិសេសគឺសុវត្ថិភាពក្នុងការការពារពីការបោកឬឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណេតជើម។
 
៦. តម្លាភាពនិងបង្ហាញព័ត៌មានទូលំទូលាយ
  
តម្លាភាពនិងការបង្ហាញព័ត៌មានគឺពិតជាសំខាន់ដែលអ្នកត្រូវមើលមុនឹងសម្រេចចិត្តដាក់ប្រាក់បញ្ញើនៅធានគារណាមួយ។ ជាពិសេសត្រូវមើលទៅលើតម្លាភាពនៃការប្រតិបត្តិការ ការបង្ហាញពីព័ត៌មានហិរញ្ញវត្ថុ ក៏ដូចជារយៈពេលនិងលក្ខខណ្ឌនៃគណនីដាក់ប្រាក់បញ្ញើជាដើម។
 
៧. ទំនុកចិត្តពីអតិថិជននិងអាជ្ញាធរគ្រប់គ្រង
នេះក៏ជាចំណុចសំខាន់មួយដែលអ្នកមិនគួរមើលរំលងផងដែរពោលគឺត្រូវដឹងថាធនាគារដែលអ្នកបម្រុងនឹងដាក់ប្រាក់បញ្ញើទទួលបានការជឿទុកចិត្តពីអតិថិជនឬអត់ហើយមានអាជ្ញាបណ្ណត្រឹមត្រូវពីធនាគារជាតិឬអត់។ ការជឿទុកចិត្តនិងមានទំនុកចិត្តពីអតិថិជនគឺវាអាចបញ្ជាក់ទំនុករបស់ធនគារនោះ។
 
ជាចុងក្រោយលោកបណ្ឌិត អ៊ុន ចាន់នីបានសង្កត់ធ្ងន់ថាតាមរយៈចំណុចទាំង៧ដែលបានរៀបរាប់ខាងលើអាចធ្វើឲ្យប្រជនជនយើងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយក្នុងការសម្រេចចិត្តថាតើគួរដាកើប្រាក់បញ្ញើនៅធនាគារមួយណាដែលមានទំនុកចិត្តអំឡុងពេលសេដ្ឋកិច្ចមិនច្បាស់លាស់។
 
ទាក់ទងនឹងធនាគារ អេស៊ីលីដានេះដែរ សម្រាប់បងប្អូនដែលចង់ប្រើប្រាស់សេវាធនាគារ ដូចជាបើកគណនីសន្សំ ប្រើប្រាស់សេវាកម្ចីនិងសេវាផ្សេងៗរបស់ធនាគារ អេស៊ីលីដា បងប្អូនឆាតទៅផេក ធនាគារ អេស៊ីលីដា ឬទាក់ទងតាមលេខទូរស័ព្ទ 015 900 112៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia