លោក មាន វិចិត្ររតនៈ បង្ហើបគ្រឿងផ្សំធំៗ៣ អាចយកបេះដូងភ្ញៀវ ទោះចង់លក់បញ្ចុះតម្លៃក៏ភ្ញៀវមិនឲ្យចុះដែរ
Kan DaraNOVEMBER 20 2023642 views

មហាសេដ្ឋីមាឌល្អិតចិត្តធំ Jack Ma និយាយថា៖ «អតិថិជនជារឿងអាទិភាពទី១ បុគ្គលិកជារឿងសំខាន់ទី២ រីឯវិនិយោគិនគ្រាន់តែជាខ្យល់ហោះកាត់ប៉ុណ្ណោះ» ត្បិតចរន្តសាច់ប្រាក់ដែលបានមកពីអតិថិជនតាមរយៈការលក់ គឺជារបត់ស្លាប់រស់របស់អាជីវកម្ម។ ជុំវិញរឿងនេះ ក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក មាន វិចិត្ររតនៈ ម្ចាស់ហាង ដឺស្កាយ កាហ្វេ បានធ្វើការចែករំលែកនូវគ្រឿងផ្សំធំៗ ៣ អាចយកបេះដូងភ្ញៀវ ទោះចង់លក់បញ្ចុះតម្លៃក៏ភ្ញៀវមិនឲ្យចុះដែរ៖

 

/. ទុកអតិថិជនដូចបងប្អូន

 

ចំណុចពិសេសបំផុតដែល ដឺស្កាយ កាហ្វេ ធ្វើបានល្អបំផុតគឺការផ្ដល់តម្លៃជូនអតិថិជនស្មើៗគ្នា ពោលគឺទទួលអារម្មណ៍ដូចជាមិត្តភក្តិបងប្អូនគ្នាអ៊ីចឹង។ លោក មាន វិចិត្ររតនៈ បានបង្ហើបថា៖ «យើងតែងតែប្រាប់បុគ្គលិកថា គ្រប់ភ្ញៀវដែលអញ្ជើញមកគឺគាត់ចង់បានភាពរីករាយ ដូច្នេះអ្វីដែលយើងត្រូវធ្វើគឺ ផ្ដល់នូវស្នាមញញឹម ភាពស្និទ្ធិស្នាល ព្រមទាំងបំពេញតម្រូវការជូនពួកគាត់ឱ្យអស់ពីចិត្ត»

 

យ៉ាងណាមិញ ស្នាមញញឹម ភាពគួរសម និងភាពរួសរាយរាក់ទាក់ គឺជាខ្លឹមច័ន្ទនៃអាជីវកម្ម។ គ្មានភ្ញៀវ ឬអតិថិជនណាចូលចិត្ត និងគាំទ្រចំពោះអាជីវកម្មដែលមានសេវាកម្មមិនល្អ ត្រគួសបោកបោះ មុខមិនឲ្យក្រោយមិនបែរ សម្តីគំរោះគំរើយឈ្លើយដាក់ភ្ញៀវនោះទេ។ ការចេះថ្នមចិត្ត និងការបង្កើតទំនាក់ទំនងជាមួយភ្ញៀវគឺជារឿងចំបាច់មួយដែលម្ចាស់អាជីវកម្មមិនគួរមើលរំលង ឬប្រងើយកន្តើយឡើយ។

 

២/. ជំនាញ

 

ជំនាញ គឺជាចំណុចរសើបមួយនៅក្នុងដំណើរការអាជីវកម្ម ជាពិសេសអាជីវកម្មប្រភេទ ភេសជ្ជៈ និងម្ហូបអាហារ។ ម្ចាស់ហាងកាហ្វេខាងលើ បានលើកឡើងថា៖ «ក្នុងនាមជាម្ចាស់អាជីវកម្ម គួរគប្បីមានជំនាញពាក់ព័ន្ធនឹងអាជីវកម្មរបស់ខ្លួន និងបណ្តុះបុគ្គលិកឲ្យមានជំនាញច្បាស់លាស់»។ ក្នុងករណីមួយទៀត យើងពុំគួរពឹងផ្អែកទៅលើបុគ្គលិកបម្រើការទាំងស្រុងនោះឡើយ ព្រោះវាមានកម្រិតហានិភ័យទាប និងមិនសូវមានបញ្ហាស្មុគស្មាញច្រើន នៅពេលដែលបុគ្គលិកជំនាញមានបញ្ហាអ្វីមួយ។ ក្នុងនោះ វាក៏ជាផ្នែកមួយក្នុងការកាត់បន្ថយការចំណាយ និងមិនចាំបាច់បារម្ភភ័យមុខភ័យក្រោយនោះទេ។

 

/. គុណភាព

 

រសជាតិឆ្ងាញ់ ភាពសម្បូរបែប អនាម័យល្អនិងការបង្កើននូវសេវាកម្មថ្មីបន្ថែម ជាឧទាហរណ៍ដូចជា ការបន្ថែមភេសជ្ជៈថ្មីៗ និងអាហារសម្រន់ ឬអាចជាការផ្តល់ជូនពិសេសអ្វីមួយ ក៏ជាផ្នែកដ៏ប្រសើរសម្រាប់អាជីវកម្មផងដែរ។ ម្ចាស់ហាង ដឺស្កាយ កាហ្វេ រូបនេះបានឲ្យដឹងថា៖ «គុណភាពល្អ តម្លៃសមរម្យសមស្របជាមួយនឹងអ្វីដែលអ្នកបានផ្តល់ឲ្យអតិថិជន គឺជាចំណងចងជើងអតិថិជនឲ្យមកម្តងហើយចង់មកម្តងទៀត ឆ្លៀតបបួលអតិថិជនថ្មីមកជួយគាំទ្រទៀតផង ហើយវាជាចំណុចមួយដែលធ្វើឲ្យអាជីវកម្មអាចបន្តដង្ហើម និងរីកធំលូតលាស់ពីមួយកម្រិតទៅមួយកម្រិត»

 

គួរជម្រាបផងដែរថា ហាង ដឺស្កាយ កាហ្វេ មានទីតាំងស្ថិតនៅទល់មុខសាលាវិទ្យាល័យ វិទ្យាល័យហ៊ុនសែនកំពង់កន្ទួត ដែលមាន​ចម្ងាយ​ប្រហែល ​២៧ គីឡូមាត្រ ​ពី​រាជធានី​ភ្នំពេញ ឬចង់សាកសួរព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៦៩៦៨៦៨៣៦ / ០៦១៦៨៦៨៣៦៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) បើកទទួលការកក់ហើយ តម្លៃពិសេសត្រឹម ១០$ ប៉ុណ្ណោះ។

កក់តាម👇  https://t.me/hangchhengH24

 

ាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia