សន្សំប្រាក់គឺជាមូលដ្ឋានគ្រឹះមួយសម្រាប់សុវត្ថិភាពហិរញ្ញវត្ថុ និងសេចក្តីសុខក្នុងគ្រួសារ។ ទោះជាមានចំណូលច្រើន ឬតិចក៏ដោយ ការចេះគ្រប់គ្រង និងសន្សំប្រាក់ឱ្យបានត្រឹមត្រូវ អាចជួយឱ្យយើងមានលុយសម្រាប់គ្រាចាំបាច់ គម្រោងអនាគត និងកាត់បន្ថយភាពតានតឹងខាងហិរញ្ញវត្ថុ។ អត្ថបទនេះនឹងណែនាំវិធីសាមញ្ញទាំង៧តែប៉ុណ្ណោះ ប៉ុន្តែមានប្រសិទ្ធភាព ដើម្បីជួយលោកអ្នកសន្សំប្រាក់បានច្រើនជាងមុន។
១. កត់ត្រាចំណូល និងចំណាយ
ជំហានដំបូង និងសំខាន់បំផុតគឺការដឹងច្បាស់ថាលុយរបស់លោកអ្នកទៅណាខ្លះ។ ការកត់ត្រាចំណូល-ចំណាយប្រចាំថ្ងៃ ឬប្រចាំខែជួយឱ្យអ្នកមើលឃើញច្បាស់ថា តើលុយត្រូវបានចំណាយលើអ្វីខ្លះ ហើយត្រង់ណាដែលអាចកាត់បន្ថយបាន។
២. កំណត់ថវិកា (Budget) ជាក់លាក់
បង្កើតផែនការចំណាយប្រចាំខែដោយបែងចែកជាប្រភេទៗ ដូចជា អាហារ ការស្នាក់នៅ ការធ្វើដំណើរ និងការកម្សាន្ត។ វិធីមួយដែលមនុស្សច្រើននិយមប្រើគឺច្បាប់ ៥០/៣០/២០៖
៥០% សម្រាប់តម្រូវការចាំបាច់ (អាហារ ផ្ទះ ការធ្វើដំណើរ)
៣០% សម្រាប់ចង់បាន (កម្សាន្ត ទិញទំនិញ)
២០% សម្រាប់សន្សំ ឬបង់
៣. សន្សំមុនចំណាយ
ជំនួសឱ្យការសន្សំនូវលុយដែលនៅសល់ក្រោយចំណាយ សូមប្តូរមកការសន្សំមុន។ នៅពេលដែលលោកអ្នកទទួលបានប្រាក់ខែហើយ សូមកាត់ចេញភ្លាមមួយចំនួនដាក់ក្នុងគណនីសន្សំ មុននឹងចាប់ផ្តើម ចំណាយប្រចាំខែ។
៤. កាត់បន្ថយចំណាយមិនចាំបាច់
ពិនិត្យមើលការជាវសេវាកម្មប្រចាំខែដែលមិនសូវប្រើប្រាស់ចម្អិនអាហារ នៅផ្ទះជំនួសការទិញអាហារខាងក្រៅញឹកញាប់ប្រៀបធៀបតម្លៃមុនទិញទំនិញសំខាន់ៗជៀសវាងការទិញតាមអារម្មណ៍ (impulse buying)
៥. ថវិកាពេលមានអាសន្ន (Emergency Fund)
លោកអ្នកគួរមានប្រាក់សន្សំគ្រប់គ្រាន់សម្រាប់ការចំណាយប្រចាំខែពី ៣ ទៅ ៦ខែ ដើម្បីទប់ទល់ជាមួយហេតុការណ៍ចៃដន្យ ដូចជា បាត់បង់ការងារ ឬបញ្ហាសុខភាពជាដើម។
៦. ជៀសវាងបំណុលដែលមិនចាំបាច់
ព្យាយាមកុំខ្ចីលុយសម្រាប់ចំណាយក្នុងជីវិតប្រចាំថ្ងៃ ជាពិសេសការប្រើកាតឥណទានលើសកម្រិត។ ការប្រាក់ខ្ពស់អាចធ្វើឱ្យបំណុលកើនឡើងលឿន និងលំបាកសងវិញ។
ការសន្សំប្រាក់មិនមែនអាស្រ័យលើចំណូលច្រើនប៉ុណ្ណោះទេ ប៉ុន្តែអាស្រ័យលើវិន័យ និងផែនការគ្រប់គ្រងលុយកាក់អោយបានត្រឹមត្រូវ។ ការចាប់ផ្តើមអនុវត្តជំហានតូចៗជារៀងរាល់ថ្ងៃ នឹងនាំទៅរកលទ្ធផលធំមួយនាពេលអនាគត ហើយផ្តល់នូវសុវត្ថិភាព និងសេរីភាពខាងហិរញ្ញវត្ថុសម្រាប់លោកអ្នក និងគ្រួសារ។


