ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ជាស្ថាប័នអប់រំឯកជនឈានមុខមួយក្នុងប្រទេសកម្ពុជា ដោយមានការយកចិត្តទុកដាក់ខ្ពស់លើការអប់រំប្រកបដោយគុណភាព វិន័យ និងសេវាកម្ម។
ដោយឃើញពីសន្ទុះនៃការរីកចម្រើននិងមានការវិឌ្ឍមុខឥតឈប់ឈរ ចាប់តាំងពីការបើកក្រុមហ៊ុនលើកដំបូង ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្ដិ ប្រកបដោយផែនការច្បាស់លាស់ និងមានចក្ខុវិស័យដ៏វែងឆ្ងាយ ដើម្បីដឹកនាំក្រុមហ៊ុនឱ្យកាន់តែមានវិសាលភាពក្នុងការបោះជំហានចូលក្នុងទីផ្សារមូលបត្រកម្ពុជា ទើបក្នុងឆ្នាំ២០១២អ្នកឧកញ៉ាបានរៀបចំក្រុមហ៊ុនរួចជាស្រេចដើម្បីត្រៀមខ្លួនឈានចូលក្នុងទីផ្សារភាគហ៊ុននៅកម្ពុជា។
លុះក្រោយមកក្នុងឆ្នាំ២០២៣ បន្ទាប់ពីវិបត្ដិកូវីដនៅប្រទេសកម្ពុជាត្រូវបានបញ្ចប់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសម្រេចជាផ្លូវការក្នុងការស្នើសុំទៅខាងនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាផ្លូវការ ខណៈពេលក្រុមហ៊ុនកំពុងតែសន្ទុះខ្លាំងក្នុងការរីកចម្រើនទៅមុខ។
បន្ទាប់ពីនិយ័តករមូលបត្រកម្ពុបានធ្វើការពិនិត្យ និងសិក្សាច្បាស់លាស់ លើសំណើរស្នើសុំដាក់ពាក្យចូលក្នុងបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងបានឃើញពីវិសាលភាពការរីកចម្រើន និងការអភិវឌ្ឍរបស់ក្រុមហ៊ុន ទើបនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាបានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាបានឯកភាពលើសំណើដាក់តម្លៃ ២០៨០ រៀលក្នុងមួយភាគ ហ៊ុន របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
ជុំវិញបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឱ្យដឹងពីឆន្ទៈ និងគោលដៅក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងបានដាក់ក្តីរំពឹងទុកបែបនេះថា៖
សូមជម្រាបថា ដើម្បីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាផ្លូវការបាន ក្រុមហ៊ុនត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈពីនិយ័តករមូលបត្រកម្ពុជា និងត្រូវទទួលបានការបញ្ជាក់យល់ព្រមជាមុនពីផ្សារមូលបត្រកម្ពុជា អំពីការកំណត់ថ្លៃលក់មូលបត្រ និងបំពេញបាននូវលក្ខខណ្ឌចុះបញ្ជីទាំងឡាយបន្តទៀតរបស់ផ្សារមូលបត្រកម្ពុជាពាក់ព័ន្ធនឹងមូលបត្រកម្មសិទ្ធិ។
1. ព័ត៌មានទូទៅអំពី MJQE IPO:
- - ចំនួនភាគហ៊ុនបោះផ្សាយ (IPO Shares): ១៩.៦០៦.៦០០ ភាគហ៊ុន (៥,៨៤% នៃភាគហ៊ុន ក្រុមហ៊ុនសរុប)
- - តម្លៃភាគហ៊ុន (IPO Price per Share): ២០៨០ រៀលក្នុងមួយភាគហ៊ុន
- - តម្លៃបោះផ្សាយសរុប (IPO Proceed): ១០.០០០.០០០ ដុល្លារ
- - ការធានាភាគលាភ (Guaranteed Dividend): ៦% សម្រាប់រយៈពេល២ឆ្នាំ
2. កាលវិភាគទិញលក់ (PUBLIC SUBSCRIPTION)
- - ថ្ងៃចាប់ផ្តើម: 10 មេសា ២០២៣
- - ថ្ងៃបញ្ចប់: ០៩ មិថុនា ២០២៣
3. ថ្ងៃចូលផ្សារភាគហ៊ុនជាផ្លូវការ៖ ២៨ មិថុនា ២០២៣
4. ពាក្យស្លោកៈ(វិនិយោគជាមួយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក វិនិយោគដើម្បីវិស័យអប់រំនៅកម្ពុជា និងអនាគតកូនៗរបស់លោកអ្នក)។
សូមបញ្ជាក់ជូនដែរថា បច្ចុប្បន្ន ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានស្ថាប័ននួន៤ធំៗ គឺ
- ១. មជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលភាសាអង់គ្លេស ចិន និងភាសាថៃ។
- ២- សាលារៀន អន្តរទ្វីប អាមេរិកាំង AIS មានកម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែបចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ តាមបែបខ្មែរអាមេរិកាំង ដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ស្រមតាមក្រសួង អប់រំ យុវជន និងកីឡា។
- ៣- SOGO សេវាកម្មទៅសិក្សានិងទស្សនកិច្ចនៅក្រៅប្រទេស។
- ៤-i-Learn កម្មវិធីសិក្សាភាសាអង់គ្លេសតាមរយៈប្រព័ន្ធអនឡាញ។
ការធ្វើបរិវិសកម្មសម្រាប់វិនិយោគិនដែលជារូបវន្តបុគ្គល ត្រូវធ្វើការស្នើសុំតាមរយៈទម្រង់អនឡាញខាងក្រោម៖
ស្កេនដើម្បីចូលទៅកាន់ទម្រង់អនឡាញ (https://subscription.mjqeducation.edu.kh/)
ស្កេនដើម្បីទាញយកឯកសារផ្តល់ព័ត៌មាន
សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុន អ អេច ប៊ី ស៊ីឃ្យួរឹធី (ខេមបូឌា)ម.ក
តាមរយៈលេខទូរស័ព្ទ (+៨៥៥) ២៣ ៩៦៩ ១៦១ ឬតេលេក្រាម៖