១ខែអាចដល់ខ្ទង់ម៉ឹន$! មកដឹងប្រាក់ខែបុគ្គលិកធនាគារខ្មែរ ទៅតាមមុខតំណែងពេញនិយមនីមួយៗនៅឆ្នាំ២០២៦នេះ
Toeuy HongAUGUST 19 20262.3 K views

វិសន័យធនាគារនៅកម្ពុជាគឺជាវិស័យដ៏សំខាន់ក្នុងការជួយដល់កំណើនសេដ្ឋកិច្ចហើយត្រូវបានចាត់ទុកថាវិស័យនៃឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជាផងដែរ។ មិនតែប៉ុ​ណ្ណោះវិស័យធនាគារនិងហិរញ្ញវត្ថុបានផ្ដល់ការងារក្នុងស្រុកប្រមាណពី១០ម៉ឺនទៅ១២ម៉ឺនការងារសម្រាប់ទីផ្សារការងារនៅកម្ពុជា។

 

ទាក់ទងនឹងការងារនៅក្នុងវិស័យធនាគារកម្ពុជានេះខាងក្រោមនេះគឺប្រាក់ខែទៅតាមកម្រិតនិងមុខតំណែងពេញនិយមនីមួយៗសម្រាប់បុគ្គលិកធនាគារនៅកម្ពុជាដែលជាទិន្នន័យប៉ានប្រមាណផ្អែកទៅលើទីផ្សារការងារទូទៅនៅក្នុងវិស័យធនាគារ។

 

. កម្រិតដំបូង៖ មន្រ្តីឥណទាន(CO), បេឡាធិការ(Teller), មន្រ្តីសេវាអតិថិជន(CS)) ប្រាក់ខែប្រមាណពី២៥០ដុល្លារទៅ៤៥០ដុល្លារ។

 

. កម្រិតមធ្យម៖ មន្រ្តីឥណទានជាន់ខ្ពស់(Senior CO), មន្រ្តីគណនេយ្យ/ហិរញ្ញវត្ថុ, មន្រ្តីវាយតម្លៃហានិភ័យ ប្រាក់ខែប្រមាណពី៥០០ទៅ៩០០ដុល្លារ។

 

. កម្រិតគ្រប់គ្រងទូទៅ៖ ប្រធានសាខា, ប្រធានក្រុមហ៊ុន, មន្រ្តីអនិលោមភាព ប្រាក់ខែប្រមាណពី១០០០ទៅ២២០០ដុល្លារ។

 

. កម្រិតគ្រប់គ្រងជាន់ខ្ពស់៖ ប្រធាននាយកដ្ឋាន(Head of Department), មន្រ្តីសវនកម្មផ្ទៃក្នុងជានើខ្ពស់ ប្រាក់ខែប្រមាណពី២៥០០ទៅ៤៥០០ដុល្លារ។

 

. កម្រិតនាយកប្រតិបត្តិ៖ នាយកប្រតិបត្តិ(CEO), នាយកហិរញ្ញវត្ថុ(CFO), នាយកប្រតិបត្តិការ(COO) ប្រាក់ខែប្រមាណពី៥០០០ទៅជាង១៥០០០ដុល្លារ៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia