ពន្យល់ច្បាស់ៗ! ជំទាវ ជា សិរី ពន្យល់មូលហេតុធនាគារជាតិ បញ្ចូលប្រាក់រៀលនិងប្រាក់ដុល្លារក្នុងQRតែមួយ
Toeuy HongAPRIL 2 2026641 views

បងប្អូនប្រហែលជាបានដឹងហើយថាមួយរយៈចុងក្រោយនៅក្នុងApp នៃធនាគាររបស់បងប្អូនមានគណនីប្រាក់រៀលទោះជាយើងមិនបានបើកគណនីជាប្រាក់រៀលក៏ដោយ ជាពិសេសសម្រាប់KHQR តែមួយមានបញ្ចូលទាំងប្រាក់ដុល្លារនិងប្រាក់រៀលខ្មែរយើងដែលធ្វើឲ្យមនុស្សមួយចំនួនត្អូញត្អែរខណៈពេលវេរលុយអាចមានគណនីច្រឡំរវាងលុយដុល្លារនិងលុយរៀល។ 

 

ជុំវិញមានគណនីប្រាក់រៀលដោយស្វ័យប្រវត្តិនិងបញ្ចូលប្រាក់រៀលនិងដុល្លារក្នុងQR តែមួយ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍កាលពីពេលថ្មៗនេះថា មូលហេតុដែលបង្កើតគណនីប្រាក់រៀលដោយស្វ័យប្រវត្តិគឺដើម្បីសម្រួលការទូទាត់ដល់ភ្ញៀវទេសចរក៏ដូចជាសម្រួលការទូទាត់ឲ្យទៅអ្នកលក់

 

លោកជំទាវបានមានប្រសាសន៍បន្តទៀតថា គណនីប្រាក់រៀលនេះគឺធនាគារជាតិណែនាំឲ្យធនាគារក្នុងស្រុកបើកឲ្យអតិថិជន ហើយបើទោះជាអតិថិជនមិនប្រើគណនីប្រាក់រៀលក៏គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមិនមានការពិន័យអ្វីឡើយ។ មួយវិញទៀតការបើកគណនីប្រាក់រៀលនេះគឺជាការលើកកម្ពស់ប្រាក់រៀលខ្មែរនិងផ្ដល់ជាប្រយោជន៍សម្រាប់ជាតិយើងផងដែរ។

 

ជាមួយគ្នានេះដែរ លោកជំទាវក៏បានពន្យល់ផងដែរថាការដែលធនាគារជាតិបង្រួមដោយបញ្ចូលប្រាក់រៀលនិងប្រាក់ដុល្លារក្នុងQR តែមួយគឺដើម្បីជួយសម្រួលដល់អ្នកទិញនិងអ្នកលក់ជាពិសេសអ្នកលក់មិនចាំបាច់ដាក់QR ច្រើនឡើយពោលគឺមានQRតែមួយ អតិថិជនអាចស្គែនបង់លុយទាំងប្រាក់រៀលនិងដុល្លារបានគ្រប់ធនាគារទាំងអស់៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia