គម្រោង ឯក អភិវឌ្ឍដោយក្រុមហ៊ុន ប៊ុនលី ឌីវេឡុបម៉ិន ឈ្នះពានរង្វាន់ឆ្នើមចំនួន ៣ ពីកម្មវិធី Cambodia Real Estate Awards 2026
Bunthoeun Koem•NOVEMBER 9 2026•

ភ្នំពេញ៖ គម្រោង ឯក (THE PROJECT AEK) ដែលអភិវឌ្ឍដោយក្រុមហ៊ុន ប៊ុនលី ឌីវេឡុបម៉ិន (BUNLY DEVELOPMENT) បានទទួលពានរង្វាន់ឆ្នើមចំនួន ៣ ពីកម្មវិធី Cambodia Real Estate Awards 2026 ដែលរៀបចំឡើងដោយ Realestate.com.kh កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh។

 

ក្នុងពិធីដ៏មានកិត្តិយសនេះ លោក គឹម រតនៈ អគ្គនាយកក្រុមហ៊ុន ប៊ុនលី ឌីវេឡុបម៉ិន បានអញ្ជើញចូលរួម និងតំណាងឱ្យក្រុមហ៊ុនក្នុងការទទួលសមិទ្ធផលដ៏មានតម្លៃនេះ ដែលជាការទទួលស្គាល់ចំពោះចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់លើគុណភាពនៃការអភិវឌ្ឍគម្រោង ឯក។

 

891822290 122177985188969001 2667004822251562139 N

 

ពានរង្វាន់ឆ្នើមទាំង ៣ ដែលគម្រោង ឯក ទទួលបាន រួមមាន៖

 

Photo 2026 11 09 12 15 50

 

1. Best Residential Design Innovation – ពានរង្វាន់នវានុវត្តន៍ការចនាលំនៅឋានឆ្នើមបំផុត

2. Best Lifestyle Community – ពានរង្វាន់សហគមន៍រស់នៅស៊ីវិល័យឆ្នើមបំផុត

3. Excellence in Prestige Living – ពានរង្វាន់ឧត្តមភាពនៃការរស់នៅលំដាប់ខ្ពស់ 

 

Photo 2026 11 09 12 16 08

 

សម្រាប់គម្រោង ឯក ការអភិវឌ្ឍលំនៅឋានមិនមែនគ្រាន់តែជាការបង្កើតសំណង់សម្រាប់ស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែជាការរៀបចំលំហរស់នៅដែលផ្តល់តម្លៃដល់ទំនាក់ទំនងគ្រួសារ គុណភាពជីវិត និងការរីកចម្រើនក្នុងរយៈពេលវែង។

 

Photo 2026 11 09 12 16 17

 

គម្រោង ឯក ផ្តោតលើគោលគំនិតសំខាន់ៗក្នុងការបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារ តាមរយៈស្ថាបត្យកម្មបើកលំហយ៉ាងទូលាយ ដែលអនុញ្ញាតឱ្យពន្លឺនិងខ្យល់អាកាសធម្មជាតិចែងចាំង ចូលគ្រប់ជ្រុងនៃគេហដ្ឋាន។ បន្ថែមពីនេះ ការបង្កើតសហគមន៍បៃតងលើផ្ទៃដីជាង ៤០% ត្រូវបានរៀបចំឡើង យ៉ាងយកចិត្តទុកដាក់ ដើម្បីឱ្យរាល់ការរស់នៅ និងទំនាក់ទំនងរវាងអ្នកជិតខាងកើតឡើងដោយធម្មជាតិ ឆ្លុះបញ្ចាំងពីគុណតម្លៃនៃការគិតគូរទុកជាមុន ព្រមទាំងផ្តល់ជូននូវភាពឯកជន និងសុវត្ថិភាពខ្ពស់ជាចម្បង។ 

 

គោលគំនិតទាំងនេះឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់គម្រោង ឯក ក្នុងការបង្កើតលំនៅឋានដែលមានតុល្យភាពរវាងការរស់នៅក្នុងគ្រួសារ ការភ្ជាប់ទំនាក់ទំនងក្នុងសហគមន៍ និងការផ្តល់តម្លៃសម្រាប់អនាគត។

 

857692549 122178021452969001 5568243076578519549 N

 

ការទទួលបានពានរង្វាន់ឆ្នើមចំនួន ៣ ពីកម្មវិធី Cambodia Real Estate Awards 2026 គឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់គម្រោង ឯក និងក្រុមហ៊ុន ប៊ុនលី ឌីវេឡុបម៉ិន ព្រមទាំងជាកម្លាំងចិត្តក្នុងការបន្តពង្រឹងគុណភាព ការរចនា និងស្តង់ដារនៃការអភិវឌ្ឍគម្រោងនាពេលអនាគត។

 

ក្នុងឱកាសនេះ ក្រុមហ៊ុន ប៊ុនលី ឌីវេឡុបម៉ិន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដៃគូសហការ និងក្រុមការងារទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត និងការគាំទ្រ ព្រមទាំងបានចូលរួមចំណែកក្នុងដំណើរនៃសមិទ្ធផលដ៏មានអត្ថន័យនេះ។

 

ប៊ុនលី ឌីវេឡុបម៉ិន ប្តេជ្ញាបន្តពង្រឹងគុណភាព បង្កើតស្នាដៃដែលមានតម្លៃ និងឆ្ពោះទៅរកសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជា។

 

សូមអញ្ជើញមកទស្សនាគេហដ្ឋានគំរូ នៅគម្រោងឯក ៦០ម៉ែត្រ ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យនេះ។ ទីតាំងគម្រោង៖ 

 https://maps.app.goo.gl/aVeyrbmDT24CeYov6

 

សូមទាក់ទងមកកាន់ពួកយើងឥឡូវនេះតាមរយៈលេខទូរស័ព្ទ 061 29 3333 ឬក៏អាចចូលទៅកាន់ទំព័រហ្វេសបុកផេកផ្លូវការរបស់ក្រុមហ៊ុន៖​​ https://www.facebook.com/TheProjectAEKByBoreyBunly ផងដែរ សូមអរគុណ៕  

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia