ផ្ទះដែលពន្លឺធម្មជាតិ ចូលដល់គ្រប់ជ្រុងនៃជីវិត - គម្រោង ឯក 
Bunthoeun KoemJUNE 25 2026

ពន្លឺ និងខ្យល់អាកាសបរិសុទ្ធ គឺជាប្រភពថាមពលដ៏សំខាន់បំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃ។ គេហដ្ឋានដែលខ្វះពន្លឺធម្មជាតិ និងចរន្តខ្យល់ចេញចូល តែងបង្កជាបរិយាកាសអាប់អួរ ធ្វើឱ្យយើងមានអារម្មណ៍ធុញថប់ មិនស្រស់ស្រាយ និងប៉ះពាល់ដល់ហុងស៊ុយនៃជីវិត។

 

ផ្ទះភាគច្រើននាពេលបច្ចុប្បន្នត្រូវបានរចនាឡើងដោយបិទជិត ធ្វើឱ្យស្ទះទាំងពន្លឺ និងខ្យល់។ ហេតុនេះហើយ ទើបនិន្នាការរចនាបែប Open Plan បានក្លាយជាដំណោះស្រាយដ៏ឆ្លាតវៃ​ ដែលនឹងផ្លាស់ប្ដូររបៀបរស់នៅរបស់អ្នកប្រចាំថ្ងៃ។



Photo 2026 06 25 11 00 25

ទស្សនា វីឡាកិត្យា​ ជាវីដេអូ៖​​ https://www.facebook.com/reel/1001116215623704

 

ជាក់ស្ដែង នៅក្នុងគម្រោង វីឡាឯក (The Project AEK) អភិវឌ្ឍដោយក្រុមហ៊ុន ប៊ុនលី ឌីវេឡុបម៉ិន ( Bunly Development Co., Ltd.) យើងបានសម្រិតសម្រាំងស្ថាបត្យកម្មបែប Open Plan ដោយជម្រុះចោលនូវជញ្ជាំងខណ្ឌមិនចាំបាច់។ រួមផ្សំជាមួយទ្វារកញ្ចក់ខ្នាតធំពីរនៅផ្នែកខាងក្រោយដែលអាចស្រូបយកពន្លឺធម្មជាតិ និងនាំចរន្តខ្យល់បរិសុទ្ធឱ្យជះចូលពេញផ្ទះ បង្កើតបានជាបរិយាកាសដ៏ប្រណីត និងស្រស់ស្រាយជាងមុន។

 

លើសពីនេះ ការរួមបញ្ចូលគ្នារវាងបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងកន្លែងទទួលទានអាហារ បានបង្កើតជាលំហ ដ៏ធំទូលាយអំណោយផលដល់ការរស់នៅ។ វានាំមកនូវបរិយាកាសដែលសមាជិកគ្រួសារគ្រប់រូបអាចមើលឃើញគ្នា ជជែកគ្នាលេង និងផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុត។

 

Photo 2026 06 25 11 00 48

 

ទស្សនា វីឡាឆ្នើម ជាវីដេអូ៖​ https://www.facebook.com/reel/28324456850475153

 

នៅក្នុងយុគសម័យដែលមនុស្សគ្រប់គ្នារវល់តែនឹងការងារ និងចំណាយពេលលើអេក្រង់ទូរសព្ទ រហូតបង្កើតជាភាពឯកោ លំហដ៏បើកចំហនៃវីឡាមួយខ្នងនេះ នឹងក្លាយជាស្ពានចម្លងស្នាមញញឹម ជួបជុំសមាជិកគ្រួសារលោកអ្នកឡើងវិញ ដើម្បីបង្កើតសុភមង្គលពិតប្រាកដ។

 

ព្រោះថា «គេហដ្ឋានដ៏ល្អឥតខ្ចោះ មិនមែនវាស់វែងត្រឹមតែទំហំ ឬរូបរាងដ៏ស្អាតប្លែកភ្នែកពីខាងក្រៅនោះទេ ប៉ុន្តែវាស្ថិតនៅលើ "គុណតម្លៃនៃជីវិតរស់នៅ" ដែលគេហដ្ឋាននោះផ្តល់ជូនលោកអ្នក!»

 

សូមអញ្ជើញមកទស្សនាគេហដ្ឋានគំរូ នៅគម្រោងឯក ៦០ម៉ែត្រ ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យនេះ សូមទាក់ទងមកកាន់ពួកយើងឥឡូវនេះតាមរយៈលេខទូរស័ព្ទ 061 29 3333 ឬក៏អាចចូលទៅកាន់ទំព័រហ្វេសបុកផេកផ្លូវការរបស់ក្រុមហ៊ុន៖​​ https://www.facebook.com/TheProjectAEKByBoreyBunly ផងដែរ សូមអរគុណ៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia