ត្រូវត្រៀមលុយច្រើនជាងមុន! iPhone 15 ចេញស្អែកហើយ នេះជាមូលហេតុiPhoneស៊េរីថ្មីឡើងថ្លៃជាងមុន
Toeuy HongSEPTEMBER 11 20231.5 K views

នៅថ្ងៃស្អែកទូរស័ព្ទiPhone ស៊េរីថ្មីរបស់ក្រុមហ៊ុនផ្លែប៉ោមឆែក Apple នឹងប្រកាសបញ្ចេញជាផ្លូវការនៅទឹកដីអាមេរិកហើយត្រូវបានគេរំពឹងថាទូរស័ព្ទiPhone ស៊េរីឆ្នាំ២០២៣នេះនឹងធ្វើការផ្លាស់ប្ដូរច្រើនក្នុងប្រវត្តិសាស្រ្ត១១ឆ្នាំរបស់ក្រុមហ៊ុនបច្ចេកអាមេរិកមួយនេះ។

 

ទន្ទឹមនឹងការប្រកាសចេញiPhone ស៊េរីថ្មីនេះដែរ ចំពោះតម្លៃត្រូវបានលេចលឺថានឹងកាន់តែឡើងថ្លៃជាងទូរស័ព្ទiPhone 14 ស៊េរីដែលចេញកាលពីឆ្នាំ២០២២កន្លងទៅ។

 

បើយោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន TrendForce ដែលមានមូលដ្ឋាននៅតែវ៉ាន់បានឲ្យដឹងថាសម្រាប់iPhone 15, iPhone 15 Pro និង iPhone 15 Plus មិនឡើងថ្លៃជាងទូរស័ព្ទiPhone ជំនាន់មុនប៉ុន្មាននោះទេប៉ុន្ដែiPhone 15 Pro Max នឹងឡើងថ្លៃចំនួន១០០ដុល្លារថែមទៀតបើធៀបនឹងiPhone 14 Pro Max កាលពីឆ្នាំមុន។ មូលហេតុដែល ទូរស័ព្ទiPhone 15 Pro Max ស៊េរីថ្មីកាន់ឡើងថ្លៃជាងមុនគឺដោយសារតែចំណាយលើការផលិតទៅលើឡេនកាមេរ៉ា Periscope zoom ជំនាន់ថ្មីរបស់ខ្លួន។

 

 ខាងក្រោមនេះគឺជាតម្លៃ iPhone ស៊េរីថ្មីទាំង៤ម៉ូដែល ដែលត្រូវបានគេព្យាករដូចខាងក្រោមនេះ៖

iPhone 15 អាចមានតម្លៃចាប់ពី៧៩៩ដុល្លារទៅ១,០៩៩ដុល្លារទៅតាមទំហំផ្ទុក

iPhone 15 Plus អាចមានតម្លៃចាប់ពី៨៩៩ដុល្លារទៅ១,១៩៩ដុល្លារទៅតាមទំហំផ្ទុក

iPhone 15 Pro អាចមានតម្លៃចាប់ពី៩៩៩ដុល្លារដល់១,៤៩៩ដុល្លារ

iPhone 15 Pro Max  អាចមានតម្លៃចាប់ពី១,១៩៩ដុល្លារដល់១,៦៩៩ដុល្លារ។

 

 អ្វីដែលគេរំពឹងទុកហើយជាការផ្លាស់ប្ដូរដែលអ្នកគាំទ្រទូរស័ព្ទiPhone ចង់បាននោះគឺ iPhone ជំនាន់ថ្មីនឹងមានឡេនកាមេរ៉ា Periscope មានសមត្ថភាពអាចផ្ដិតយករូបភាពបានឆ្ងាយពោលគឺ zoom បានកាន់តែឆ្ងាយប៉ុន្ដែនៅតែរក្សាគុណភាពរូបភាពបានល្អ។ លើសពីនេះការផ្លាស់ប្ដូរធំបំផុតដែលអ្នកគាំទ្រ iPhone ចង់បានជាយូរមកហើយនោះគឺ iPhone 15 ស៊េរីនឹងប្ដូររន្ធសាកពីប្រភេទLightning មកជារន្ធសាកថ្មប្រភេទ USB-C ដូចទូរស័ព្ធពពួកAndroidទូទៅដែរ ហើយរន្ធសាកថ្មីប្រភេទនេះងាយស្រួល សាកថ្មនិងបញ្ជូនទិន្នន័យបានលឿនហើយត្រូវបានគេប្រើទូទាំងពិភពលោកផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia