តំបន់ព្រៃសក្លាយជាទីតាំងរស់នៅថ្មី ខណៈលំនៅឋានជាច្រើនកំពុងលេចរូបរាងឡើងនៅតំបន់នោះ
Meng SonglyDECEMBER 5 2025516 views

តំបន់ព្រៃសបច្ចុប្បន្នត្រូវបានចាត់ទុកថាជា តំបន់ដែលមានសក្ដានុពលខ្ពស់ និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសលើវិស័យអចលនទ្រព្យ និងលំនៅដ្ឋាន។ ការរីកចម្រើននេះគឺស្របទៅនឹងគោលនយោបាយពង្រីកទីក្រុងទៅទិសខាងត្បូង និងខាងលិចរបស់រាជរដ្ឋាភិបាល។

Thumbnail Website 

មួយវិញទៀតតំបន់នេះគឺស្ថិតនៅកៀកនឹងផ្លូវសំខាន់ៗជាច្រើនដូចជា៖ ផ្លូវក្រវាត់ក្រុងទី ២ និងទី ៣ ផ្លូវ៦០ ម៉ែត្រ ផ្លូវជាតិលេខ២ និងលេខ៣ ជាដើម ដែលធ្វើឱ្យការដឹកជញ្ជូន និងការធ្វើដំណើរទៅកាន់តំបន់ផ្សេងៗមានងាយស្រួល។ ក្រៅពីនោះក៏ស្ថិតនៅកៀកនឹងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនទៀតដូចជា ព្រលានយន្ដហោះអន្ដរជាតិតេជោ ផ្សារទំនើប អ៊ីអន៣ ទីក្រុងរណប ING City និងទីក្រុងរណប TIA ផងដែរ។

 K H2

កត្ដាទាំងនេះហើយបានធ្វើឲ្យតំបន់ព្រៃស សព្វថ្ងៃលែងជាតំបន់ដាច់ស្រយាលទៀតហើយ ប៉ុន្តែបានក្លាយជា តំបន់លំនៅដ្ឋានកម្រិតមធ្យមដ៏ពេញនិយមបំផុតមួយនៅរាជធានីភ្នំពេញ។ ដោយវាសាកសមបំផុតសម្រាប់ការរស់នៅ និងការវិនិយោគរយៈពេលវែង ព្រោះហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អប្រសើរ ហើយសកម្មភាពសេដ្ឋកិច្ចមូលដ្ឋានកំពុងកើនឡើងយ៉ាងខ្លាំង។

 K H3

ជាមួយគ្នានេះដែរសម្រាប់លោកអ្នកដែលកំពុងស្វែងរកផ្ទះនៅតំបន់ព្រៃស និងចង់បាននូវការបញ្ចុះតម្លៃពិសេសពីម្ចាស់គម្រោង។ នៅពេលនេះដែរ បុរី គៀងហ៊ត បានប្រកាសបើកលក់ប្លុកថ្មីក្នុងគម្រោងទី៦ ជាមួយប្រូម៉ូសិនពិសេស បញ្ចុះតម្លៃរហូតដល់ $12,000 ជាមួយនឹងលក្ខខណ្ឌបង់ប្រាក់ងាយស្រួលត្រឹម $500/ខែ ជូនទៅកាន់អតិថិជនរបស់ខ្លួននៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៥។

 K H4

សម្រាប់គម្រោងនេះដែរគឺមានទីតាំងស្ថិតនៅលើបណ្តោយផ្លូវរដ្ឋ៣០ព្រៃសរ កែងជាមួយនឹងផ្លូវរដ្ឋ៥០ម៉ែត្រ ឆ្ពោះទៅកាន់ផ្សារទំនើបអ៊ីអន៣ ទល់មុខវត្តអង្គមេត្រី ហើយចំណាយពេលត្រឹមតែ ៧នាទីពីស្តុបចំការដូង ជាតំបន់មានសក្កដានុពលសេដ្ឋកិច្ចខ្លាំង ហ៊ុមព័ទ្ធដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ហើយកំពុងក្លាយជាតំបន់អភិវឌ្ឍលឿនបំផុតមួយនៅរាជធានីភ្នំពេញ ងាយស្រួលសម្រាប់អតិថិជនទាំងក្នុងការរស់នៅនិងប្រកបអាជីវកម្ម។

 K H5

សូមជម្រាបថា បុរី គៀងហ៊ត  ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានផ្តោតលើគុណភាពសំណង់ និងពេលវេលាដែលប្រគល់ផ្ទះជូនអតិថិជនទាន់ពេលវេលា និង រចនាឡើងដោយស្ថាបត្យករជំនាញ់ៗ ម៉ូតទាន់សម័យ និងពេញនិយមសម្រាប់ការរស់នៅ។ ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ហ្វេសប៊ុកផេក បុរី គៀងហ៊ត Borey KeangHort

K H6

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia