អបអរសាទរ! នេះជាគឺជាប្រទេសបន្ទាប់ ដែលនឹងក្លាយយជាប្រធានអាស៊ានក្នុងឆ្នាំ ២០២៦
ធី ស្រីល័ក្ខOCTOBER 28 20258.5 K views

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ីបានបិទបញ្ចប់ហើយ ក្រោយពីប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នេះ។

 

ជាមួយគ្នានោះដែរ ប្រទេសហ្វីលីពីន នឹងក្លាយជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២៦ ខាងមុខនេះបន្ទាប់ពីប្រទេសម៉ាឡេស៊ី។ ដោយឡែកសម្រាប់សមាជិកអាស៊ាននៅពេលបច្ចុប្បន្ននេះគឺមានរហូតដល់ទៅ ១១ប្រទេស ដោយមានដូចជា៖ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសិង្ហបុរី ប្រទេសថៃ ប្រទេសប្រ៊ុយណេដារូសាឡឹម ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ ប្រទេសកម្ពុជា និងប្រទេសដែលជាទើបតែប្រកាសជាសមាជិកទី១១ នោះគឺប្រទេសទីម័រឡេស្តេ។

 

សូមរំលឹកផងដែរថា នាវេលាម៉ោង ១១:០០am ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ លើទឹកដីប្រទសម៉ាឡេស៊ី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ត្រូវបានចុះហត្ថលេខាជាផ្លូវការហើយ ដែលមានការចូលរួមធ្វើជាសាក្សីដោយ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump និង ឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ៕

២៤

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia