Martin Berry ចោលប្រាក់ខែធនាគារ ទិញហ្វ្រេនឆាយហាងតែគុជ ប្រើយុទ្ធសាស្រ្ត៣នេះរកចំណូលបានរាប់លាន$
Toeuy HongJULY 21 202622 views

ជាការពិត ឱកាសអាជីវកម្មដ៏អស្ចារ្យ ចួនកាលមិនមែនជាការបង្កើតអ្វីដែលថ្មីស្រឡាងនោះទេ ប៉ុន្តែវាជាការមើលឃើញអំពីសក្តានុពលនៅក្នុងអ្វីមួយដែលមានស្រាប់ ហើយយកវាមកអភិវឌ្ឍ និងពង្រីកឲ្យកាន់តែធំជាងមុន។

 

ជាក់ស្ដែង បុរសដែលមានដើមកំណើតនៅក្នុងប្រទេសអូស្ត្រាលី លោក Martin Berry ស្ថាបនិកក្រុមហ៊ុនគុជ Gong cha ដំបូងឡើយលោកគ្រាន់តែជា បុគ្គលិកធនាគារនៅក្នុងក្រុមហ៊ុនដ៏ធំស្តង់ដារមួយប៉ុណ្ណោះ។ តែបែរជាហ៊ានបោះបង់មុខតំណែងចោល រួចងាកមករកមុខរបរផ្ទាល់ខ្លួន បើកហាងលក់តែគុជធម្មតាៗ ហើយបន្តអភិវឌ្ឍខ្លួន ទិញយកប្រេនតូចមួយផ្ដាច់មុខទៅពង្រីកសាខាជាង ៣០ប្រទេស ដោយប្រើយុទ្ធសាស្រ្ត ៣យ៉ាងខាងក្រោមនេះ៖

 

១.ការទិញសិទ្ធិផ្តាច់មុខ (Centralization) លោក Martin បានចាប់ផ្តើមទិញសិទ្ធិ Master Franchise យកទៅបើកនៅប្រទេសអូស្ត្រាលី ដែលជាប្រទេសកំណើត រួមទាំងប្រទេសកូរ៉េខាងត្បូងផងដែរ។ ហើយទីបំផុត លោកបានបោះជំហានទៅទិញយកក្រុមហ៊ុន Gong Cha ពីតៃវ៉ាន់ ទាំងមូលតែម្តង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងស្តង់ដារ និងរូបមន្តតែមួយនៅគ្រប់ទ្វីបទាំងអស់។


២.ការរក្សាគុណភាព និងទំនុកចិត្ត (Consistency) លោកយល់ច្បាស់ថា អាជីវកម្មម្ហូបអាហារ និងភេសជ្ជៈ បើចង់ដើរបានឆ្ងាយ គឺរសជាតិ និងគុណភាពត្រូវតែដូចគ្នាបេះបិទ មិនថាអតិថិជន ទៅទិញញ៉ាំនៅអាស៊ី អឺរ៉ុប ឬអាមេរិក ពួកគេត្រូវតែទទួលបានរសជាតិដូចគ្នាមិនមានការផ្លាស់ប្ដូរ។ រីឯការជ្រើសរើសស្លឹកតែ ត្រូវតែលំដាប់ខ្ពស់ ហើយការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ សេវាកម្ម ធ្វើចេញពីបេះដូង ដើម្បីឲ្យអ្នកគាំទ្រមិនអាចបំភ្លេចបាន។


៣.ការបត់បែនតាមវប្បធម៌តំបន់ (Localization) ទោះបីជា រក្សារូបមន្តដើម ប៉ុន្តែ Gong Cha តែងតែបង្កើត មីនុយថ្មីៗដែលត្រូវចិត្តមនុស្សនៅក្នុងប្រទេសនីមួយៗ ដោយមិនព្រមនៅទ្រឹងមួយកន្លែងឡើយ។

យ៉ាងណាមិញ ពាក្យថា «ការខិតខំប្រឹង ពិតជាមិនក្បត់យើងទេ» ពិតជាមានមែន នៅក្នុងជីវិតពិត។ដូចជាការសម្រេចចិត្តរបស់លោក Martin ក្នុងការបោះបង់ជីវិតឡូយឆាយនិងការងារជាបុគ្គលិកធនាគារ ហើយមកលក់តែគុជសាមញ្ញៗ រហូតទទួលបានជោគជ័យ។

 

គួរបញ្ជាក់ផងដែរថា Gong Cha ជាហាងតែគុជរបស់កោះតៃវ៉ាន់ ដែលបង្កើតឡើងដោយលោក Zhen-hua Wu តាំងពីឆ្នាំ ១៩៩៦ ហើយមកទល់បច្ចុប្បន្ន វាត្រូវបានទិញយកផ្ដាច់មុខដោយ លោក Martin។ ហើយការចាប់យកឪកាសនេះ បានផ្លាស់ប្តូរជីវិតរបស់ Martin ឲ្យក្លាយទៅជាសហគ្រិនកំពូល ដែលដឹកនាំប្រេនតែគុជ Gong Cha ឲ្យរកចំណូលបានជាង ៥០០ លានដុល្លារក្នុងមួយឆ្នាំៗ និងពង្រីកបានជាង ២,០០0 សាខា និងជាង ៣០ប្រទេស នៅជុំវិញពិភពលោក រួមមានទាំងនៅកម្ពុជាយើងផងដែរ៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia