ដឹ អូឡាំព្យាស៊ីធី អបអរទិវាសិទ្ធិនារីជាមួយ នឹងកម្មវិធីបង្កើនសក្តានុពលចំពោះស្រ្តី អបអរទិវានារីអន្តរជាតិ
Sreymom ChaMARCH 12 2025

ខែ មីនាឆ្នាំ២០២៥ រាជធានី ភ្នំពេញ​​ - ដឹ អូឡាំព្យាស៊ីធី (Olympia City) បានអបអរទិវាសិទ្ធិនារីអន្តរជាតិជាមួយនឹងសកម្មភាពអំពីសុខភាព និងកាយសម្បទា ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការលើកកម្ពស់ និងសុខុមាលភាពរបស់ស្ត្រី។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំស្ត្រីគ្រប់វ័យដែលផ្តោតលើសុខភាព លើកកម្ពស់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។

Photo 2025 03 12 14 05 44

ដោយមានការចូលរួមពីធនាគារ កាណាឌីយ៉ា និងសហការជាមួយមន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital) អ្នកចូលរួមបានទទួលការពិនិត្យសុខភាពដោយឥតគិតថ្លៃ ជួយឲ្យអ្នកចូលរួមទទួលបាននូវការពិនិត្យ និងការពិគ្រោះសំខាន់ៗ។ Jouvence Fitness Olympia Club បានសហការរៀបចំ  ការប្រកួតប្រជែងលំហាត់ប្រាណ Plank និង Squat ដែលបានជំរុញឲ្យអ្នកចូលរួមកំសាន្ត និង សាកល្បងការស៊ូទ្រាំរបស់ពួកគេ ដោយអ្នកឈ្នះទទួលបានរង្វាន់ដូចជា គ្រឿងអលង្ការពី Pandora នាឡិកា Bering, ប័ណ្ណសមាជិកហាត់ប្រាណនៅក្លឹប Jouvence Fitness ។

Photo 2025 03 12 14 05 38

«ដឹ អូឡាំព្យាស៊ីធី ផ្តល់កន្លែងសម្រាប់ស្ត្រីដើម្បីផ្តោតលើសុខុមាលភាពរបស់ពួកគេ និងបង្កើនទំនាក់ទំនងជាមួយអ្នកដទៃ។ យើងសង្ឃឹមថាព្រឹត្តិការណ៍បែបនេះជំរុញឲ្យមានឱកាសកាន់តែច្រើនសម្រាប់ស្ត្រីក្នុងការផ្តល់អាទិភាព ដល់សុខភាព និងកាយសម្បទា។» តាមការលើកឡើងរបស់លោក ហួត សុខសុវណ្ណមនី ប្រធានគ្រប់គ្រងផ្នែកទីផ្សារ នៃការិយាល័យគ្រប់គ្រងអចលនទ្រព្យ ដឹ អូឡាំព្យាស៊ីធី។

លើសពីព្រឹត្តិការណ៏នេះ ដឹ អូឡាំព្យាស៊ីធី បន្តរីកចម្រើនជាមជ្ឈមណ្ឌលទីក្រុងដ៏រស់រវើក ដោយថ្មីៗនេះបានស្វាគមន៍ Brown Coffee និងបន្ទប់តាំងបង្ហាញរថយន្ត Jeep របស់ RMA ដោយពង្រឹងបន្ថែមទៀតនូវការផ្តល់ជូនហាងទំនិញ និងរបៀបរស់នៅ។ ជាផ្នែកនៃចក្ខុវិស័យដ៏ទូលំទូលាយរបស់ខ្លួន ដឹ អូឡាំព្យាស៊ីធី​ នៅតែប្តេជ្ញាចិត្តក្នុងការជំរុញសហគមន៍ដែលផ្តោតទៅលើ ការលើកកំពស់ស្រ្តី​ និង ជំរុញឲ្យការរស់នៅប្រកបដោយសុខុមាលភាព ក្នុងរាជធានី ភ្នំពេញ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia