The Olympia City ខុនដូក្នុងក្តីស្រមៃរបស់និស្សិត ក្លាយជាម្ចាស់ខុនដូ ដោយចំណាយត្រឹម $9.99 ក្នុងមួយថ្ងៃ!
Sreymom Cha•OCTOBER 26 2026•

ចាប់ផ្តើមជីវិតឯករាជ្យ ជាមួយខុនដូ The Olympia City 
ដើម្បីគាំទ្រដល់ការរស់នៅ ការសិក្សា និងការរៀបចំផែនការហិរញ្ញវត្ថុ របស់និស្សិតដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ ក្នុងពេលបច្ចុប្បន្ន គម្រោង The Olympia City បន្តផ្តល់ជូនកម្មវិធីពិសេសគឺ Student Promotion ទៅកាន់និស្សិត មាតាបិតា អាណាព្យាបាល ក្នុងការស្វែងយល់ និងជ្រើសរើសលំនៅឋានដែលសមស្របសម្រាប់ ការរស់នៅក្នុងទីក្រុងភ្នំពេញ។


គម្រោង The Olympia City បានរៀបចំស្តង់ព័ត៌មាននៅក្នុងបរិវេណ សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) កាលពីថ្ងៃទី២១ និង២២ ខែតុលា ឆ្នាំ២០២៦ ដោយផ្តល់ឱកាសឱ្យនិស្សិតទាំងអស់ បានសាកសួរព័ត៌មានដោយផ្ទាល់ អំពីប្រភេទខុនដូ តម្លៃ លក្ខខណ្ឌបង់ប្រាក់ និងអត្ថប្រយោជន៍ពិសេសជាច្រើនទៀតរួមមាន សកម្មភាពកម្សាន្ត ការចែកកាដូអនុស្សាវរីយ៍ ដោយបានចែករំលែកភាពរីករាយជាមួយសិស្ស និស្សិតផងដែរ។
សម្រាប់និស្សិត ដែលកំពុងសិក្សាក្នុងឆ្នាំទី១ ដល់ឆ្នាំទី៣ ការជ្រើសរើសលំនៅឋានល្អ អាចជួយសម្រួលដល់ការធ្វើដំណើរ ការសន្សំសំចៃពេលវេលា និងការរៀបចំជីវិតប្រចាំថ្ងៃ។ ដោយឡែក ចំពោះមាតាបិតា និងអាណាព្យាបាល ការស្វែងយល់ពីជម្រើសលំនៅឋានសម្រាប់កូនៗ ក៏ជាផ្នែកមួយនៃការរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែងផងដែរ។

Photo 2026 10 26 15 50 58

តាមរយៈកម្មវិធី Student Promotion របស់ The Olympia City ផ្ដល់ជូនឱកាសទិញខុនដូក្នុងលក្ខខណ្ឌពិសេស ជាមួយតម្លៃចាប់ផ្តើមពី $6x,xxx ជាមួយការចំណាយគិតជាមធ្យមប្រហែល $9.99 ក្នុងមួយថ្ងៃ។
សូមបញ្ជាក់ផងដែរថា គម្រោង The Olympia City មានទីតាំងនៅខណ្ឌ៧មករា រាជធានីភ្នំពេញ ជាគម្រោងអភិវឌ្ឍន៍ចម្រុះដែលរួមបញ្ចូលលំនៅឋាន ការិយាល័យ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗ។ 


គម្រោងមានទីតាំងនៅជិតពហុកីឡដ្ឋានជាតិអូឡាំពិក ផ្ដល់នូវភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃ ដូចជា៖


• Olympia Mall — សម្រាប់ការទិញទំនិញ និងការកម្សាន្ត។
• Jouvence Fitness — សម្រាប់ការហាត់ប្រាណ និងថែរក្សាសុខភាព។
• Canadia Bank — សេវាកម្មធនាគារ។
• Intercare Hospital — សេវាថែទាំសុខភាព។
• អាងហែលទឹក សួនច្បារលើអាកាស និងទីតាំងសំខាន់ៗជាច្រើនទៀត។
ទីតាំងកណ្តាលទីក្រុងនេះអាចជួយសម្រួលដល់ការធ្វើដំណើរទៅកាន់សាលារៀន ស្ថាប័នអប់រំ កន្លែងធ្វើការ និងតំបន់ពាណិជ្ជកម្មផ្សេងៗ។
សម្រាប់ការផ្ដល់ជូនកម្មវិធី Student Promotion និស្សិតនឹងទទួលបានអត្ថប្រយោជន៍ពិសេស រួមមាន៖
• តម្លៃខុនដូចាប់ផ្តើមពី $6x,xxx
• ចំណាយប្រចាំខែត្រឹម 299$ ដោយគិតជាមធ្យមចាប់ពី $9.99 ក្នុងមួយថ្ងៃ 
• ការលើកលែងថ្លៃសេវាគ្រប់គ្រងអគាររយៈពេល ២ ឆ្នាំ
• ការលើកលែងថ្លៃគ្រប់គ្រងចំនតរយៈពេល ២ ឆ្នាំ
• ការលើកលែងថ្លៃតភ្ជាប់ទឹក និងអគ្គិសនី
កម្មវិធី Student Promotion របស់ គម្រោង ដឹ អូឡាំព្យា ស៊ីធី ផ្តល់ឱកាសឱ្យនិស្សិត និងគ្រួសារស្វែងយល់អំពីជម្រើសទិញខុនដូ និងលក្ខខណ្ឌពិសេសជាច្រើន។ និស្សិត និងមាតាបិតាដែលចាប់អារម្មណ៍ អាចទាក់ទងក្រុមការងារផ្នែកលក់របស់ ដើម្បីសាកសួរព័ត៌មានលម្អិតអំពីប្រភេទបន្ទប់ តម្លៃ និងលក្ខខណ្ឌផ្សេងៗតាមរយៈលេខទំនាក់ទំនងខាងក្រោម៖
•    086 720 727 / 093 720 727 / 011 720 727
•    086 985 988 / 089 985 988 / 099 985 988

Photo 2026 10 26 15 51 06

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia