មិនមែន អេស៊ីលីដា មិនមែន ABA ហើយក៏មិនមែនកាណាឌីយ៉ា! នេះជាធនាគារធំរបស់ខ្មែរដែលមានអាយុកាលចាស់ជាងគេបំផុតនៅកម្ពុជា
Toeuy Hong•SEPTEMBER 29 2026•17 views

បើនិយាយពីធនាគារនៅកម្ពុជា ពលរដ្ឋខ្មែរភាគច្រើនបានស្គាល់ធនាគារ អេស៊ីលីដា ធនាគារ ABA និងធនាគារ កាណាឌីយ៉ា ហើយគិតថាធនាគារទំាងអាចជាធនាគារដែលអាយុកាលចាស់ជាងគេ តែជាក់ស្ដែងធនាគារដែលបានប្រតិបត្តិការរកស៊ីនៅកម្ពុជាមានអាយុកាលចាស់ជាងគេបំផុតគឺ”ធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា” ដែលហៅថា” FTB Bank”។

 

ធនាគារ FTB គឺជាធនាគារពាណិជ្ជក្នុងស្រុកដំបូងគេនៅកម្ពុជាដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៩ មកដល់ពេលនេះមានអាយុកាល៥០ឆ្នាំមកហើយ ពោលគឺធនាគារនេះត្រូវបានបង្កើតឡើងបន្ទាប់ពីរបបខ្មែរក្រហមត្រូវបានដួលរលំ។ ហើយពេលចាប់ផ្ដើមដំបូងFTBគឺជាផ្នែកមួយនៃធនាគារជាតិនៃកម្ពុជា។

 

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺធនាគារដែលមានវ័យចំណាស់ជាងគេមួយនេះនៅកម្ពុជាគឺម្ចាស់ភាគធំហ៊ុនជាជនជាតិខ្មែរ១០០% ដោយភាគហ៊ុន៩០%គឺជាការវិនិយោគរួមនៃក្រុមហ៊ុនឯកជនដែលជាជនជាតិខ្មែរយើង។ ចំណែកនៅសល់១០%ទៀតគឺភាគហ៊ុនរបស់ក្រសួងសេដ្ឋកិច្ចនិងហរញ្ញវត្ថុ។

 

ដោយសារតែម្ចាស់ភាគហ៊ុនធំរបស់ធនាគារ FTB ជាជនជាតិខ្មែរនេះហើយ ទើបធ្វើឲ្យធនាគារមួយនេះ មានមោទនភាពចំពោះអត្តសញ្ញាណខ្លួនជា "ធនាគារក្នុងស្រុកដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ ១៩៧៩"។

 

គួរបញ្ជាក់ផងដែរថាគិតត្រឹមចុងឆ្នាំ២០២៥កន្លងទៅ ធនាគារ FTB មានទ្រព្យសកម្មប្រមាណ២.៤ពាន់លានដុល្លារ ខណៈទំហំឥណទានមាន១.៣ពាន់លានដុល្លារ។ ចំណែកប្រាក់បញ្ញើរបស់អតិថិជនបានឡើងដល់២.១ពាន់លានដុល្លារ។ 

សម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ប្រើប្រាស់សេវាធនាគារFTB មានដូចជាសេវាកម្ចីនិងសន្សំអាចទាក់ទងទៅលេខទូរស័ព្ទ 1800 200 111៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia