កម្មវិធីសម្ភោធជាផ្លូវការហាងថ្មីរបស់ LIU.JO នៅក្នុងប្រទេសកម្ពុជា
Sreymom ChaNOVEMBER 8 2023

រាជធានី ភ្នំពេញ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ - ​LIU.JO បានសម្ភោធជាផ្លូវការហាង គ្រឿងបរិក្ខារសង្ហារឹមរបស់ខ្លួនដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា និង មានវត្តមាននៅក្នុងអគារ ធីវ័ន ជាន់ទី៤ ដែលមានទីតាំង #៥៤ ផ្លូវលេខ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។

Photo 2023 11 08 16 09 12

គូសបញ្ជាក់ផងដែរថា LIU.JO គឺជាម៉ាកយីហោដែលត្រូវបានគេទទួលស្គាល់ និង ល្បីល្បាញ របស់ប្រទេសអ៊ីតាលី ក្នុងការផ្តល់នូវគ្រឿងបរិក្ខារសង្ហារឹមដែលទំនើបទាន់សម័យជាមួយនឹងរចនាបថដ៏ល្អឥតខ្ចោះសម្រាប់គេហដ្ឋានដ៏កក់ក្តៅរបស់លោកអ្នក។ ម៉ាកយីហោមួយនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩២៥ ហើយចាប់ផ្តើមមានកេរ្តិ៏ឈ្មោះល្បីល្បាញដោយសារម៉ាកយីហោមួយនេះបានផ្តោតសំខាន់លើគុណភាពនៃការផលិតដោយដៃផ្ទាល់ ជាមួយនឹង ការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតទៅលើភាពលម្អិតនៃគ្រឿងសង្ហារឹម។

Ss1

ផលិតផលគ្រឿងសង្ហារឹមដ៏ប្រណិតរបស់LIU.JO រួមមាន សាឡុង កៅអី តុ និង គ្រែគេង ជាច្រើនជម្រើស ដែលត្រូវបានរចនាឡើងជាមួយនឹងទឹកដៃដែលពោរពេញទៅដោយភាពប៉ិនប្រសប់ និង រចនាបថឆើតឆាយ។ ធាតុផ្សំនិងវត្ថុធាតុដើមប្រើប្រាស់សម្រាប់ផលិតគ្រឿងសង្ហារឹមរបស់LIU.JO ត្រូវបានជ្រើសរើសឡើងយ៉ាងយកចិត្តទុកដាក់បំផុតដែលសុទ្ធតែជាវត្ថុធាតុដើមល្អបំផុតរួមមានទាំង ស្បែក សាច់ក្រណាត់ និង ឈើ ដែលមានគុណភាពខ្ពស់បំផុត។

Ss2

លើសពីនេះទៅទៀតនោះ ភាពលេចធ្លោបំផុតនៃគ្រឿងសង្ហារឹមរបស់LIU.JO នោះគឺការប្រើប្រាស់ ភាពទំនើបនិងសហសម័យនៅក្នុងរចនារបស់ខ្លួន ដែលវាពិតជាសក្តិសមបំផុតសម្រាប់អ្នកដែលចង់បានភាពឡូយប្រណិតឆើតឆាយនៅក្នុងគេហដ្ឋាន។ ផលិតផលគ្រឿងសង្ហារឹមរបស់LIU.JO ត្រូវបានរចនាឡើងពោរពេញទៅដោយមុខងារ និង រចនាបថដ៏ល្អប្រសើរជាមួយការឌីហ្សាញបែបMinimalism ដែលល្អឥតខ្ចោះក្នុងការបំពេញបន្ថែម ការតុបតែងផ្នែកខាងក្នុង នៃគេហដ្ឋានរបស់លោកអ្នក។

Ss3

ជាចុងក្រោយ មិនថាលោកអ្នកកំពុងតែត្រូវការសាឡុងថ្មីសម្រាប់បន្ទប់ទទួលភ្ញៀវ គ្រែគេងដែលមានរចនាបថទាន់សម័យសម្រាប់បន្ទប់គេងដ៏កក់ក្តៅ ឬ ក៏សូម្បីតែ តុសម្រាប់ទទួលទានអាហារដែលប្រណិតសម្រាប់ផ្ទះបាយរបស់លោកអ្នកនោះទេ LIU.JOនូវតែអាចផ្តល់អោយតាមតម្រូវការរបស់លោកអ្នក។ ជាមួយនឹងគុណភាពដ៏ល្អពិសេស និង ការឌីហ្សាញដ៏ប្រណិត LIU.JO គឺជាជម្រើសទីមួយរបស់ ម្ចាស់គេហដ្ឋាន និង ស្ថាបត្យករ គ្រប់រូប៕

Ss4

គេហទំព័រហ្វេសបុក

https://www.facebook.com/profile.php?id=100091224993450

សម្រាប់ពត៍មានសម្អិតផលិតផលរបស់ LIU.JO:

សម្រាប់ចម្ងល់និងពត៍មានបន្ថែម:

enquiry.d03@unity.com.kh

ទីតាំងហាងរបស់LIU.JO:

អគារ ធីវ័ន ជាន់ទី៤ ដែលមានទីតាំង #៥៤ ផ្លូវលេខ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា

លេខទំនាក់ទំនង:

(+855) 17 595 877

Photo 2023 11 08 16 08 33

Sreymom Cha

អត្ថបទសរុប៖ 292

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia