ដំណាក់កាលថ្មីនៃគម្រោងបុរី​ ប៉េង ហួត គ្រោង​បើកលក់ជាផ្លូវការ ចំណេ.ញកាន់តែខ្លាំង!
Sopheak PichJULY 10 2024

នៅថ្ងៃទី12-13-14​ ខែកក្កដា ខាងមុខនេះ បុរី ប៉េង ហួត​ នឹង​បើកលក់ជាផ្លូវការនូវដំណាក់កាលថ្មីនៃគម្រោងដែលនៅចំកណ្ដាលក្រុងភ្នំពេញ ដោយនឹងផ្តល់ឱកាសចំណេញកាន់តែច្រើន សម្រាប់អតិថិជន​ដែលមានបំណងចង់បានលំនៅដ្ឋានដ៏កក់ក្ដៅ ជាមួយការផ្ដល់ជូនដ៏ពិសេស។

            គម្រោងដែលនឹងបើកលក់នេះគឺ ដឹស្តា ណេតឈឺរ៉ល ដំណាក់កាលទី 2 (នៅតាមបណ្តោយផ្លូវ 371 ទល់មុខផ្សារ ប៉េសេ) ដែលដំណាក់កាលទី1ត្រូវបានបញ្ចប់ជាច្រើនឆ្នាំមកហើយ តែដោយមានការគាំទ្រ និងសំណូមពរជាច្រើនពីអតិថិជន ទើបដំណាក់កាលទី2 ត្រូវបានបើកលក់ជាផ្លូវការជាមួយប្រភេទផ្ទះដែលមានរចនាបទថ្មីសុទ្ធសាធ រាប់ចាប់ពីប្រភេទ​វីឡា ភ្លោះ រហូតដល់វីឡាទោលម៉ូតថ្មី​ រីឯតម្លៃវិញចាប់ពីម្ភៃម៉ឺនស្ដើងឡើងទៅតែប៉ុណ្ណោះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ ទោះបីមិនទាន់ដល់ថ្ងៃបើកលក់ជាផ្លូវការក៏ដោយ ក៏មានអតិថិជនដែលចាប់អារម្មណ៍ និងបានកក់ផ្ទះស្ទើរតែពាក់កណ្ដាលទៅហើយ ព្រោះចំនួនស្តុកផ្ទះក្នុងដំណាក់កាលទី2នេះមានចំនួនកំណត់។  

អតិថិជនទាំងអស់ប្រាកដជាចង់ដឹងហើយ ថា តើការបើកសម្ពោធលក់ជាផ្លូវការ មានឱកាសចំណេញ និង កាន់តែពិសេសអ្វីខ្លះ តោះមកដឹងទាំងអស់គ្នា ។ សម្រាប់អតិថិជនដែលកក់ផ្ទះក្នុងថ្ងៃ​កម្មវិធី ​នឹងទទួលបាន​ប្រូម៉ូសិន​នៃការបញ្ចុះតម្លៃភ្លាមៗរហូតដល់ 9% ព្រមទាំងការផ្ដល់ជូនជាច្រើនទៀត។ ជាងនេះទៅទៀត អតិថិជនអាច​បង់រំលស់ជាមួយធនាគាដៃគូរហូតដល់ 90% ជាមួយអត្រាការប្រាក់ត្រឹមតែ 3% ប៉ុណ្ណោះ។

            កុំឱ្យឱកាសនេះកន្លងផុត សូមអតិថិជនទាំងអស់​អញ្ជើញសាកសួរព័ត៌មាន និងចូលរួមដោយផ្ទាល់នៅថ្ងៃទី 12-13-14 ខែ កក្កដា ឆ្នាំ 2024 ដើម្បីទទួលបានឱកាសពិសេសនេះមុនគេ!

កុំភ្លេចណា សូមកុំឱ្យឱកាសចំណេញដ៏ច្រើនសន្ធឹកសន្ធាប់នេះរំលងផុតឱ្យសោះ!

ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមទាក់ទងមកកាន់បុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ 016 / 017 596 789 ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth

Sopheak Pich

អត្ថបទសរុប៖ 689

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia