កាលពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៦នេះ ក្រុមហ៊ុន Apple ដែលជាក្រុមបច្ចេកវិទ្យាយក្សរបស់អាមេរិកបានប្រកាសចេញទូរស័ព្ទiPhone 18 Pro និងទូរស័ព្ទiPhone 18 Pro Max ដោយមានមុខងារថ្មីៗគួរឲ្យចាប់អារម្មណ៍ជាមួយនឹងពណ៌ថ្មីៗផងដែរ។
សម្រាប់តម្លៃiPhone 18 Pro និងiPhone 10 Pro Max ជំនាន់ថ្មីនេះគឺឡើងថ្លៃចំនួន១០០ដុល្លារបើធៀបនឹងiPhone 17 ស៊េរី ដោយទូរស័ព្ទiPhone 18 Pro មានតម្លៃចាប់ពី១១៩៩ដុល្លារចំណែកទូរស័ព្ទ iPhone 18 Pro Max មានតម្លៃចាប់ពី១២៩៩ដុល្លារ។
ជាមួយគ្នានោះដែរ ក្រោយបញ្ចេញទូរស័ព្ទ iPhone 18 ភ្លាមទូរស័ព្ទ iPhone ទាំង ១១ម៉ូដែលនេះ ត្រូវបាន Apple ចាត់ទុកជាវត្ថុបុរាណហើយដែលមានដូចជា៖
· iPhone 6s (16GB, 64GB, 128GB)
· iPhone 6s Plus
· iPhone 7
· iPhone 7 Plus
· iPhone 7 (PRODUCT)RED™
· iPhone 8 (64GB, 128GB, 256GB)
· iPhone 8 Plus (64GB, 128GB, 256GB)
· iPhone XS
· iPhone XS Max
· iPhone 11 Pro
· iPhone 11 Pro Max


