គួរដឹង! ប.ស.ស បានប្រកាសបញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាជាមួយមូលដ្ឋានសុខាភិបាលឯកជន ចំនួន ២នេះហើយ
ធី ស្រីល័ក្ខFEBRUARY 3 20265.4 K views

មុននេះបន្តិច យោងតាមការចុះផ្សាយដោយ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានប្រកាសប្រាប់ដល់សមាជិក ប.ស.ស ទាំងអស់ឱ្យដឹងថា បេឡាជាតិសន្តិសុខសង្គម បានបញ្ចប់កិច្ចព្រម ព្រៀងស្តីពីការប្រើប្រាស់និងការផ្តល់សេវាសុខាភិបាលរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាលឯកជន ចំនួន២ ក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស. មានដូចជា៖

 

  • មន្ទីរសម្រាកព្យាបាល ទំនប់ធំ មានទីតាំងស្ថិតនៅ៖ ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥១ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
  • មន្ទីរសម្រាកព្យាបាល អេស វី សម្បត្តិវឌ្ឍនៈ៖ ផ្ទះគ្មានលេខ ផ្លូវលេខ១០៦A សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
  •  

    ក្នុងន័យនេះ ប.ស.ស. នឹងមិនធ្វើការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រជូនមូលដ្ឋាន សុខាភិបាលឯកជនទាំងពីរខាងលើ តាមរយៈការចូលប្រើប្រាស់សេវារបស់សមាជិក ប.ស.ស. ចាប់ពីកាលបរិច្ឆេទ នៃការចេញលិខិតជូនដំណឹងនេះតទៅ ករណីសមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាល ខាងលើនោះការចំណាយជាបន្ទុកផ្ទាល់របស់អ្នកជំងឺ។

    27

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2026 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia