ប្រយ័ត្នខាតលុ.យ! អ្នកជំនាញចាយពេល៤០ រកឃើញច្បាប់សំខាន់បំផុត២ ជួយការពារការវិ.និយោគខុស
SOKLY SODECEMBER 19 2023186 views

អ្នកជំនាញខាងវិនិយោគលោក Stewart បានរៀនសូត្រច្រើនបំផុតក្នុងរយៈពេល ៤០ឆ្នាំនៃការវិនិយោគរបស់គាត់ ទាំងពេលវេលាដែលមានភាពងាយស្រួល និងការលំបាក។ យ៉ាងណាមិញ លោកក៏បានលើកឡើងផងដែរថាមេរៀនធំបំផុតដែលលោកបានរៀនក្នុងរយៈពេលកន្លងមកនេះ  គឺនៅពេលដែលមានភាពតានតឹងខ្លាំងនៅក្នុងទីផ្សារ។

 

តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងការវិនិយោគ លោក Stewart បានរកឃើញច្បាប់សំខាន់ៗ ២យ៉ាង នៃការវិនិយោគ ដែលវិនិយោគិនគួរធ្វើការសិក្សាស្វែងយល់ ច្បាប់ទាំងនោះរួមមានដូចខាងក្រោម៖

 

ច្បាប់ទីមួយ៖ កុំលក់ដោយសារភាពភ័យស្លន់ស្លោ

ឥឡូវនេះ Stewart មានអាយុ ៦៨ ឆ្នាំហើយ លោកបានចាប់ផ្តើមការវិនិយោគនៅក្នុងផ្សារភាគហ៊ុនតាំងពីពេលដែលរូបលោកទើបតែមានអាយុ ២០ ឆ្នាំមកម្លេះ។ គាត់គឺជាវិនិយោគិនដែលមានចំណាប់អារម្មណ៍ខ្លាំងទៅលើសហគ្រាសអាមេរិក និងសក្តានុពលនៃអាជីវកម្មក្នុងការរីកចម្រើននឹងទូទាត់ភាគលាភ និងការផ្តល់រង្វាន់ដល់វិនិយោគិន។

 

លោក Stewart ត្រូវបានទទួលការកោតសរសើរអំពីគុណប្រយោជន៍ និងការគ្រប់គ្រងហានិភ័យបានយ៉ាងល្អដោយលោកបានធ្វើតាមដំបូន្មានរបស់អ្នកជំនាញ។ គាត់បានវិនិយោគលើមូលនិធិសន្ទសន្សន៍ដែលតាមដានគោលការណ៍ទីផ្សារទូលំទូលាយជាមួយនឹងប្រាក់ដែលគាត់មិនត្រូវការសម្រាប់ពេលអនាគតដែលអាចមើលឃើញជាមុន ហើយគាត់បានដឹងថាភាគហ៊ុនអាចជួបប្រទះនឹងការប្រែប្រួលក្នុងរយៈពេលខ្លីដែលជាហេតុធ្វើឲ្យលោកទទួលបានប្រាក់ចំណូលខ្ពស់ បើប្រៀបធៀបទៅនឹងការវិនិយោគទៅលើទម្រង់ផ្សេងទៀត។

 

តែទោះជាយ៉ាងណាក៏ដោយ មានមេរៀនដែល Stewart ត្រូវបានរៀនសូត្រដោយផ្ទាល់។​ ហើយវាជាការចាប់ផ្តើមដំបូងនៃអាជីពវិនិយោគរបស់គាត់ដែលគាត់បានជួបប្រទះនឹងការគាំងទីផ្សារដ៏ធំមួយក្នុងឆ្នាំ ១៩៨៧ នៅពេលដែល S&P បានធ្លាក់ចុះ ៣៣ ភាគរយក្នុងរយៈពេលត្រឹមតែបីខែ ហើយបានធ្លាក់ចុះ ២០ ភាគរយទៀតក្នុងរយៈពេលមួយថ្ងៃ។

 

ស្ថិតក្នុងស្ថានភាពដ៏តឹងតែងបែបនេះ លោក Stewart បាននិយាយថា លោកបានសម្រេចចិត្តលក់ភាគហ៊ុនទាំងអស់របស់លោកនៅជិតចំណុចទាបបំផុត ដោយសារគាត់បានអនុញ្ញាតឲ្យអារម្មណ៍ភ័យស្លន់ស្លោមកគ្របដណ្តប់នៅលើរូបលោកក្នុងខណៈពេលនោះ។ វាជាការកសាងកំហុសដ៏ធំមួយសម្រាប់ការវិនិយោគរបស់លោក។

 

បន្ទាប់ពីពេលនោះមក លោក Stewart បានមានប្រសាសន៍ថា ដូច្នេះលោកបានធ្វើច្បាប់យ៉ាងម៉ឹងម៉ាត់នៅពេលនេះ បើទោះជាស្ថានភាពអាក្រក់ ឬតម្លៃភាគហ៊ុនត្រូវបានធ្លាក់ចុះយ៉ាងណាក៏ដោយមិនត្រូវលក់ជាដាច់ខាត។

 

ច្បាប់ទីពីរ៖ ទិញនៅពេលទីផ្សារធ្លាក់ ១០%

ក្នុងរយៈពេលទស្សវត្សន៍ឆ្នាំ ១៩៨០ និង ទស្សវត្សន៍ទី ៩០ លោក Stewart គាត់ត្រូវបានវិនិយោគយ៉ាងពេញទំហឹងនៅក្នុងទីផ្សារភាគហ៊ុន។ នៅពេលដែលទីផ្សារធ្លាក់ចុះក្នុងឆ្នាំ ២០០០ Stewart មិនមានការភ័យស្លន់ស្លោទេ។ គាត់និយាយថា គាត់បានប្រកាន់ខ្ជាប់នូវការអនុវត្តន៍ច្បាប់ទីមួយដែលគាត់បានដាក់សម្រាប់ការវិនិយោគ ដូច្នេះគាត់គ្រាន់តែអង្គុយចាំមើលវាធ្លាក់ចុះប៉ុណ្ណោះ។ ពីកម្រិតខ្ពស់នៅខែមិនា ឆ្នាំ២០០០ S&P បានធ្លាក់ចុះ ៤៩% ដល់កម្រិតទាបនៅខែតុលា ឆ្នាំ២០០២។

 

ខណៈពេលដែល Stewart មិនបានលក់ គាត់ក៏មិនបានទិញភាគហ៊ុនដែលសូម្បីតែតម្លៃកាន់តែថោកក៏ដោយ។ នោះហើយគឺជាពេលដែលគាត់បានបង្កើតច្បាប់ទីពីរ៖ វិនិយោគនៅពេលដែលទីផ្សារធ្លាក់ចុះ។ យុទ្ធសាស្ត្រនោះបានធ្វើឲ្យ Stewart ទាញយកអត្ថប្រយោជន៍ពីគោលដៅសម្រាប់ការវិនិយោគភាគច្រើនទិញនៅតម្លៃទាបហើយលក់នៅពេលវាឡើងខ្ពស់។ ដូច្នោះលោកបានបង្កើតច្បាប់ទីពីរ៖ រាល់ពេលដែលទីផ្សារធ្លាក់ចុះ ១០ភាគរយ លោកនឹងដាក់ប្រាក់បន្ថែមទៀតចូលទីផ្សារ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia