កុំប្រហែស! ក្រសួងប្រៃសណីយ៍ថា អ្នកប្រើ Telegram បើលោតសារបែបនេះហាមចុចផ្តេសផ្តាសប្រយ័.ត្នមានបញ្ហា
ធី ស្រីល័ក្ខNOVEMBER 16 20251.9 K views

មួយរយៈចុងក្រោយនេះមានកករណីឆបោកជាច្រើនបានកើតឡើងតាមរយៈប្រព័ន្ឋ Telegram ដោយការផ្ញើរសារជាលីង ដើម្បីឱ្យអ្នកប្រើប្រាស់ចុចចូលទៅបំពេញព័ត៍មាននៅក្នុងនោះ។ហើយ តាមរយៈការផ្ញើសារជាលីងនេះផងដែរ វាអាចក្លាយទៅជាបញ្ហាដល់អ្នកប្រើប្រាស់ដោយអាចឱ្យជន អនាមិកមកគ្រប់គ្រងគណនីដោយមិនដឹងខ្លួនបាន។

 

ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថាសូមប្រុងប្រយ័ត្ន កុំចុចលើតំណភ្ជាប់​ការបន្លំជាក្រុមហ៊ុន Telegram កំពុងកើនឡើងជាបន្តបន្ទាប់ ព្រោះជនខិលខូចបានបន្លំធ្វើជាក្រុមហ៊ុន Telegram ដើម្បីធ្វើឲ្យលោកអ្នកជឿថាជនខិលខូចនោះជាក្រុមហ៊ុនពិត ហើយតម្រូវឱ្យអ្នកចុចតំណភ្ជាប់ (Link) ភ្លាមៗ បើមិនដូច្នេះគណនី Telegram របស់អ្នកនឹងបាត់ក្នុងរយ:ពេលដ៏ខ្លី។

១០

នៅក្នុងនោះដែរ នៅពេលទទួលសារពីគណនីឈ្មោះបន្លំស្រដៀងពាក្យ Telegram សូមកុំចុចតំណភ្ជាប់នោះ ហើយលុបចោលភ្លាមៗ។ ប្រសិនបើអ្នកសង្ស័យថាមានអ្វីមិនប្រក្រតី សូមហៅចូលទៅកាន់លេខទូរសព្ទ ១២៣ ឬ ៦៧៨៩ ឬផ្ញើសារចូលទំព័រផ្លូវការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីរាយការណ៍

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia