មានមនុស្សជាច្រើនតែងតែយល់ច្រឡំថាមាសគឺជាទ្រព្យដែលអាចធ្វើឲ្យពួកគាត់អាចមានលុយ មានទ្រព្យសម្បត្តិនិងលុយហូរហៀរ។ តែផ្ទុយទៅវិញ មាសមិនមែនជាប្រភេទទ្រព្យដែលអាចជួយឲ្យមនុស្សអាចបង្កើតទ្រព្យកសាងភាពមានបានបានលឿនឡើយ។
ខាងក្រោមនេះគឺជាតួនាទីចម្បងទាំង៣របស់មាសដែលអ្នកត្រូវដឹងមុននឹងអ្នកយកលុយច្រើនទៅវិនិយោគលើហាងឆេងមាស។
១. មាសជារបស់រក្សាតម្លៃលុយរបស់ឬរក្សាអំណាចទិញទំនិញ
តាមពិតទៅតួនាទីសំខាន់ធំបំផុតរបស់មាសគឺរក្សាឬការពារទ្រព្យរបស់អ្នកកុំឲ្យបាត់បង់តម្លៃ។ នៅពេលពិភពលោកជួបវិបត្តិឬរូបិយបណ្ណធ្លាក់ថ្លៃឬបាត់បង់ មនុស្សតែងតែយកលុយទៅវិនិយោគមាសព្រោះមាសអាចរក្សាតម្លៃបានល្អមិនឲ្យលុយរបស់អ្នកបាត់បង់ទៅតាមការធ្លាក់ថ្លៃនៃរូបិយបណ្ណ។ លុយបាត់បង់តម្លៃដោយសារកើនឡើងអតិរផណាឡើងពោលដូច្នេះមាសវារក្សាតម្លៃលុយអ្នកមិនឲ្យបាត់បង់។
២. ទ្រព្យសុវត្ថិភាព
ពេលមានវិបត្តិឬមានអ្វីមួយខុសប្រក្រតី ដូចជាបញ្ហាសង្រ្គាម វិបត្តិហិរញ្ញវត្ថុ សេដ្ឋកិច្ចអស្ថិរភាព មានហានិភ័យនៃរូបិយបណ្ណ មនុស្សតែងតែប្ដូរពីកាន់លុយទៅកាន់មាសវិញព្រោះមាសជាទ្រព្យសុវត្ថិភាពពោលគឺតម្លៃរបស់កាន់តែកើនឡើងនិងកាន់តែមានតម្លៃការពេលស្រុកទេសជួបវិបត្តិសង្រ្គាមនិងសេដ្ឋកិច្ច។
៣. មាសជាកន្លែងសម្រាប់បែងចែកកន្លែងដាក់លុយ
បើអ្នកជាអ្នកវិនិយោគដោយផ្ដោតលើការវិនិយោគកសាងទ្រព្យនិងមានយុទ្ធសាស្រ្តវិនិយោគក្នុងការកាត់បន្ថយនិភ័យ មាសគឺជារបស់មួយដែលអ្នកគួរយកលុយខ្លះមកដាក់ជាមួយមាស។ អ្នកជំនាញជាច្រើនបានណែនាំថាអ្នកគួរយកលុយពី៥%ទៅ១០%នៃលុយសរុបដែលអ្នកមានទៅវិនិយោគលើមាសព្រោះ ពេលផ្សារហ៊ុនដាំក្បាលចុះឬមានវិបត្តិមាសតែងតែឡើងថ្លៃនិងជាទ្រព្យសុវត្ថិភាព។
បើអ្នកជាអ្នកវិនិយោគកសាងទ្រព្យបង្កើតលំហូរសាច់ប្រាក់ អ្នកមិនគួរយលុយច្រើនជ្រុលទៅវិនិយោគមាសទេព្រោះមិនជាទ្រព្យដែលអាចផ្ដល់ចំណូលជាលំហូរសាច់ប្រាក់ជាប្រចាំបានឡើយពោលគឺមាសមិនអាចផ្ដល់ការប្រាក់ដូចទិញបណ្ណបំណុលនិងដាក់ធនាគារ ហើយមាសក៏មិនអាចផ្ដល់ជាចំណូលភាគលាភដូចភាគហ៊ុនដែរ ពោលគឺពឹងតែទៅលើការកើនឡើងនៃតម្លៃរបស់មាសតែប៉ុណ្ណោះ។


