នាពេលខាងមុខនេះ ខេត្ដកំពង់ឆ្នាំងនឹងក្លាយជាខេត្ដដែលមានស្ពានវែងជាងគេនៅកម្ពុជាមានប្រវែងសរុបជាង ៣ គីឡូម៉ែត្រ ដែលសាងសង់ឆ្លងកាត់ទន្លេសាបភ្ជាប់ទៅខេត្ដកំពង់ធំ។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូននាពេលថ្មីៗនេះ។