ចុងខែចេះតែដាច់លុយ ធនាគារធំៗ៣នេះ ផ្ដល់កម្ចីសម្រាប់បុគ្គលិក ខ្ចីភ្លាមបានភ្លាម មិនបាច់ទ្រព្យធានា
Toeuy Hong•OCTOBER 4 2026•8 views

បញ្ហាលុយកាក់នៅចុងខែ ជារឿងទូទៅសម្រាប់បុគ្គលិកផ្នែកឯកជន និងរដ្ឋ។ ប៉ុន្តែសម័យបច្ចេកវិទ្យានេះ អ្នកមិនចាំបាច់រត់រកចងការប្រាក់ខាងក្រៅដែលមានការប្រាក់ខ្ពស់នោះទេ ព្រោះធនាគារធំៗបានដាក់ចេញនូវសេវា "កម្ចីបន្ទាន់" ដែលអាចស្នើបានយ៉ាងងាយស្រួលតាម App លើទូរស័ព្ទដៃ។ ខាងក្រោមនេះគឺជាធនាគារធំៗ ៣ ផ្តល់កម្ចីប្រាក់បៀវត្ស៖
 
១. ធនាគារ ABA៖ សម្រាប់​អ្នក​ដែល​មាន​គណនី​​ប្រាក់ខែ​​ ជាមួយ​ធនាគារ​ ABA​ អាចស្នើរកម្ចី​ប្រាក់បៀវត្សបានភ្លាមៗ ខណៈខ្ចី​បាន​រហូត​ដល់​ ៨០%​ នៃ​ប្រាក់បៀវត្ស​ប្រចាំខែ​​ ជាមួយ​រយៈពេល​សង​ចន្លោះពី​ ១​ខែ ទៅដល់ ១២ខែ ​ក្នុង​អត្រា​ការ​ប្រាក់ចំនួន១៤.៤%ក្នុងមួយឆ្នាំ​ ដោយ​មិន​គិតថ្លៃ​សេវា​សិក្សា​សំណុំ​លិខិត​ និង​ទ្រព្យ​តម្កល់​ឡើយ។
  
២. ធនាគារ Acleda៖ សម្រាប់អតិថិជនបើកប្រាក់បៀវត្ស ជាមួយធនាគារ អេស៊ីលីដា អាចស្នើឥណទានប្រាក់បៀវត្ស ឬឥណទានបើកប្រាក់បៀវត្សមុន បានភ្លាមៗនៅលើអេស៊ីស៊ូភើអេប។ ងាយស្រួល និងសាមញ្ញ អនុម័តឌីជីថលភ្លាមៗ មិនបំពេញឯកសារ និងមិនត្រូវការទ្រព្យធានា។ សម្រាប់កម្ចីនេះអ្នកអាចខ្ចីបានចាប់ពី៤០ម៉ឺនរៀលរហូតដល់៤០លានរៀលជាមួយនឹងអត្រាការប្រាក់១២%ក្នុងមួយឆ្នាំសម្រាប់ប្រាក់រៀល និង១១.២៥%សម្រាប់ប្រាក់ដុល្លារ។

 

 របៀបខ្ចីអ្នកអាចខ្ចីបាននៅក្នុងApp ធនាគារ អេស៊ីលីដា ឬប្រសិនបើមានចម្ងល់បន្ថែមអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣។

 

៤. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC៖ កម្ចីប្រាក់បៀវត្ស (SAL) គឺជាផលិតផលកម្ចីមួយប្រភេទ ដែលមានរយៈពេលខ្លី ដោយមិនមានការប្រាក់ និងផ្តល់ជូនសម្រាប់អតិថិជនដែលកំពុងប្រើប្រាស់សេវាបើកប្រាក់បៀវត្សជាមួយ អិលអូអិលស៊ី ដោយមិនតម្រូវឱ្យមានទ្រព្យដាក់ធានាឡើយ។ ទំហំកម្ចីស្មើនឹង ៧០% នៃប្រាក់បៀវត្សសុទ្ធអប្បបរមា សម្រាប់រយៈពេល ០៣ខែជាប់គ្នាចុងក្រោយរបស់អតិថិជន ប៉ុន្តែមិនលើសពី ២.០០០ ដុល្លារ ឬសមមូលនឹងប្រាក់រៀល ដោយមិនមានការប្រាក់ ខណៈសម្រាប់រយៈពេលកម្ចីមិនលើសពី១ខែ ឬ ៣១ថ្ងៃឡើយ។
 
ប្រសិនបើអ្នកមានតម្រូវការ អាចស្នើសុំកម្ចីប្រាក់បៀវត្ស អិលអូអិលស៊ី តាមរយៈ LOLC Mobile ឬជួបជាមួយបុគ្គលិកអិលអូអិលស៊ីនៅក្នុងតំបន់របស់លោកអ្នក ឬនៅការិយាល័យ អិលអូអិលស៊ី ដែលជិតបំផុត ឬក៏អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០២៣ ៩៩១ ៩៩១៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia